Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម តម្រូវឲ្យបញ្ឈប់ការបាញ់ថ្នាំសម្លាប់ កូវីដ នៅទីសាធារណៈ

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាម បានប្រាប់អាជ្ញាធរមូលដ្ឋានឲ្យបញ្ឈប់ការបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងបើកចំហតាមទីសាធារណៈ ជាវិធានការប្រឆាំងជំងឺកូវីដ-១៩ ដោយក្រសួងបានហៅវាថា ខ្ជះខ្ជាយនិងប៉ះពាល់ដល់បរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាញ់ថ្នាំ គួរធ្វើឡើងតែនៅកន្លែងតូចចង្អៀតដែលគេរកឃើញករណីជំងឺកូវីដប៉ុណ្ណោះហើយបរិមាណសារធាតុគីមី ដែលត្រូវប្រើ ត្រូវតែគ្រប់គ្រងដើម្បីធានាសុវត្ថិភាពសម្រាប់មនុស្សក៏ដូចជាបរិស្ថានផងដែរ។

សេចក្តីថ្លែងការណ៍របស់ក្រសួងកាលពីថ្ងៃចន្ទបានឲ្យដឹងថា “សូមកុំអនុវត្តវិធីបាញ់ថ្នាំគីមី និងការរៀបចំសម្លាប់មេរោគលើមនុស្សក្នុងស្ថានភាពណាក៏ដោយ រួមទាំងការប្រើឧបករណ៍ដើម្បីបាញ់ថ្នាំនេះដោយផ្ទាល់ទៅលើមនុស្ស ឬនៅខាងក្នុងបន្ទប់សម្លាប់មេរោគផងដែរ”។

តំបន់ខ្លះ បានបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីសាធារណៈ ដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ-១៩។

ទីភ្នាក់ងារនិងក្រុមហ៊ុនមួយចំនួន បានដាក់បន្ទប់សម្លាប់មេរោគ ខណៈខ្លះទៀត បានប្រើម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគដោយផ្ទាល់ទៅលើមនុស្ស ដែលត្រូវបានបញ្ជូនមណ្ឌលធ្វើចត្តាឡីស័ក។

ទោះបីជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនមិនណែនាំឲ្យបាញ់ថ្នាំសម្លាប់មេរោគនៅទីធ្លាខាងក្រៅទេ ព្រោះវាអាចប៉ះពាល់ដល់ទាំងអ្នកបាញ់ថ្នាំនិងមនុស្សនៅជុំវិញខ្លួន។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) ក៏បានចែករំលែកទស្សនៈនេះផងដែរ។

ក្រសួងបាននិយាយថា “ការប្រើប្រាស់សារធាតុគីមីសម្លាប់មេរោគក្នុងបរិមាណដ៏ច្រើនសម្រាប់ការបាញ់ថ្នាំនៅខាងក្រៅ ក៏អាចបង្កអន្តរាយដល់បរិស្ថានផងដែរ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ អ៊ូហាន ត្រៀមធ្វើតេស្តប្រជាជនក្នុងទីក្រុងទាំងអស់ ខណៈកូវីដត្រឡប់មកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ក្រុមហ៊ុន ប្រមូលសំរាមMizuda ចង់ពង្រីកការវិនិយោគលើការផលិតថាមពលអគ្គិសនីពីសំណល់ នៅភ្នំពេញ

ព័ត៌មានជាតិ៨ នាទី មុន

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ជូនកាដូដល់អតិថិជនក្នុងឆ្នាំថ្មី ២០២៤ ជាមួយនឹងមហារង្វាន់ធំដល់ទៅ ១២៥ លានរៀល នាពេលឆាប់ៗ ខាងមុខនេះ

ព័ត៌មានជាតិ២០ នាទី មុន

មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល អំពាវនាវពលរដ្ឋបរិភោគចំណីអាហារ​មានអនាម័យល្អ អំឡុងខែប្រាំង

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

Bernard Arnault វ៉ាដាច់ Elon Musk ជាបុគ្គលមានជាងគេលើលោកក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់ គ្រោងដាក់ប្រើប្រាស់បណ្ដោះអាសន្ន ជាង ៧០ ថ្ងៃទៀត

Sokha Hotels

ព័ត៌មានពេញនិយម