ព័ត៌មានអន្ដរជាតិ
អ៊ូហាន ត្រៀមធ្វើតេស្តប្រជាជនក្នុងទីក្រុងទាំងអស់ ខណៈកូវីដត្រឡប់មកវិញ
អាជ្ញាធរនៅទីក្រុងអ៊ូហាននៅថ្ងៃអង្គារនេះបាននិយាយថា ពួកគេនឹងធ្វើតេស្តប្រជាជននៅក្នុងទីក្រុងនេះទាំងមូល ដើម្បីរកមើលជំងឺកូវីដ ១៩ បន្ទាប់ពីទីក្រុងភាគកណ្តាលប្រទេសចិនដែលផ្ទុះជំងឺកូវីដ ១៩ បានរាយការណ៍ពីករណីឆ្លងក្នុងសហគមន៍លើកដំបូង ក្នុងរយៈពេលជាងមួយឆ្នាំ ។
មន្រ្តីជាន់ខ្ពស់ទីក្រុងអ៊ូហានលោក Li Tao បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា ទីក្រុងដែលមានប្រជាជនចំនួន ១១ លាននាក់ កំពុងចាប់ផ្តើមធ្វើតេស្តយ៉ាងឆាប់រហ័សលើប្រជាជនទាំងអស់របស់ខ្លួន ។

មន្រ្តីក្រុងអ៊ូហានបានប្រកាសកាលពីថ្ងៃចន្ទថា ការឆ្លងក្នុងសហគមន៍ចំនួន ៧ ករណី ត្រូវបានរកឃើញក្នុងចំណោមកម្មករចំណាកស្រុកនៅក្នុងទីក្រុង បន្ទាប់ពីគ្មានករណីឆ្លងក្នុងសហគមន៍ពេញមួយឆ្នាំ ក្រោយទទួលជោគជ័យក្នុងបង្ក្រាបការផ្ទុះឡើងលើកដំបូង ជាមួយនឹងការបិទខ្ទប់មិនធ្លាប់មានពីមុនមក នៅដើមឆ្នាំ ២០២០ ។
ទន្ទឹមនោះ ប្រទេសចិនបានបង្ខាំងប្រជាជននៅទីក្រុងទាំងអស់ ឲ្យស្នាក់នៅគេហដ្ឋានរបស់ពួកគេ កាត់ផ្តាច់ការដឹកជញ្ជូនក្នុងស្រុក និងដាក់ឲ្យប្រើប្រាស់ការធ្វើតេស្តទ្រង់ទ្រាយធំ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដ៏ធំបំផុតរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែនេះ ។

នៅអង្គារនេះ ប្រទេសចិនក៏បានរាយការណ៍ពីករណីក្នុងសហគមន៍ចំនួន ៦១ ករណីផងដែរ ខណៈការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស បានទៅដល់ទីក្រុងជាច្រើន បន្ទាប់ពីមានករណីឆ្លងក្នុងចំណោមអ្នកអនាម័យនៅអាកាសយានដ្ឋានក្នុងទីក្រុង Nanjing បានបង្កឲ្យមានករណីឆ្លងជាច្រើននៅទូទាំងប្រទេស ។
ស្របពេលជាមួយគ្នានេះ ទីក្រុងធំៗរួមទាំងទីក្រុងប៉េកាំង ឥឡូវនេះបានធ្វើតេស្តប្រជាជនរាប់លាននាក់ ខណៈពេលដែលបានបិទទ្វារលំនៅដ្ឋាន និងដាក់អ្នកមានទំនាក់ទំនងជិតស្និទ្ធស្ថិតក្រោមការធ្វើចត្តាឡីស័កជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ចិន បិទខ្ទប់ប្រជាជនរាប់លាននាក់ ខណៈ Delta រាលដាលដល់ ខេត្តក្រុង ជាង ៣០
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


