កុមារ​ឆ្លង​កូវីដ​ ក្រោយ​ជា​សះស្បើយ​ កម្រ​ធ្វើ​ទុក្ខ​យូរ​ដូចមនុស្សធំ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

កុមារ​ឆ្លង​កូវីដ​ ក្រោយ​ជា​សះស្បើយ​ កម្រ​ធ្វើ​ទុក្ខ​យូរ​ដូចមនុស្សធំ

បានផុស

នៅ

កុមារដែល​បាន​ឆ្លង​កូវីដ-១៩​កម្រ​កើត​មាន​រោគ​សញ្ញា​ធ្វើ​ទុក្ខ​យូរ​ បន្ទាប់​ពី​ពួក​គេ​​ព្យាបាល​ជា​សះ​ស្បើយ​​ហើយ។ ការ​សិក្សា​បាន​បង្ហាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​វិទ្យាសាស្ត្រ​នៅ​មហា​វិទ្យាល័យ King’s College London បាន​និយាយ​ថា ក្រុម​កុមារ​ដែល​​មាន​​រោគ​សញ្ញា​យូរ​ ពួក​គេជឿ​ជាក់​ថា មាន​ចំនួន​ទាប​។

មហា​វិទ្យាល័យ​កុមារ និង​អ្នក​ជំនាញ​សុខភាព​កុមារបាន​និយាយ​ថា ទិន្នន័យ​បាន​​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​ក្រុម​វេជ្ជបណ្ឌិត​បាន​រក​ឃើញ​នៅ​ក្នុង​គ្លីនិក។ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​មនុស្ស​ធំ កុមារ​មានហានិភ័យ​នៃ​ការ​ធ្វើ​ទុក​រយៈ​ពេល​យូរ​តិច។

ការ​សិក្សា​​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​​នៅ​ក្នុង​ទិនានុប្បវត្តិ​សុខភាព​កុមារ​និង​យុវវ័យ​ Lancet ចង់​ស្វែង​យល់​ពី​របៀប​ដែល​កូវីដ​​ប៉ះ​ពាល់​ដល់​កុមារ និង​​ប្រៀប​ធៀប​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត។

គេ​ប្រើ​ទិន្នន័យ​ដែល​​ផ្តល់​ឲ្យ​ដោយ​ឪពុក​ម្តាយ ឬ​អាណា​ព្យាបាល​​តាម​រយៈ​កម្មវិធី UK Zoe Covid Study។ ការ​សិក្សា​បាន​​ធ្វើ​លើ​កុមារ​ចំនួន​១៧៣៤​នាក់​ដែល​មាន​អាយុ​៥​ទៅ​១៧​ឆ្នាំ​ដែលត្រូវ​បាន​រាយការណ៍​ពី​រោគ​សញ្ញា និង​វិជ្ជមាន​កូវីដ-១៩​ចន្លោះ​ខែ​កញ្ញា ឆ្នាំ​២០២០ និង​ខែ​កុម្ភៈ ឆ្នាំ​២០២១។

អ្នក​ស្រាវ​ជ្រាវ​និយាយ​ថា វា​ពិត​បាក​ណាស់​ដើម្បី​ដឹង​ថា​តើ​កុមារ​ប៉ុន្មាន​នាក់​បាន​ឆ្លង​កូវីដ​កំឡុង​ពេល​នេះ​ ខណៈទិន្នន័យ​កត់​ត្រា​របស់​​ប្រទេស​ចក្រ​ភព​អង់គ្លេស​៤ផ្សេងៗ​​គ្នា​ ប៉ុន្តែ​ពួក​គេ​បាន​ប៉ាន់​ស្មានថា​ កុមារ​ និង​មនុស្ស​វ័យ​ជំទង់​ជាង​៤០​ម៉ឺន​នាក់បាន​ឆ្លង​កូវីដ។​

ការ​សិក្សា​រក​ឃើញ​ថា កុមារ​តិច​ជាង​១​នាក់​ក្នុង​ចំណោម​២០​នាក់ (៤%) ​ត្រូវ​បាន​រក​ឃើញ​ថា មាន​រោគ​សញ្ញា​ធ្វើ​ទុក្ខ​យូរ​ដល់​៤​សប្តាហ៍ ឬ​ច្រើន​ជាង​នេះ ខណៈ​១​នាក់​ក្នុង​ចំណោម​៥០​នាក់ (២%)​មាន​រោគសញ្ញារយៈ​ពេល​យូរ​ដល់​ជាង​​៨​សប្តាហ៍។

រោគ​សញ្ញា​ជា​ទូទៅ​ដែល​ត្រូវ​បាន​រាយការណ៍​គឺឈឺ​ក្បាល​ និង​អស់​កម្លាំង។ រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា ឈឺ​បំពង​ក និងបាត់​បង់​ក្លិន។

ជា​មធ្យម មនុស្ស​វ័យ​ជំទង់មាន​រោគ​សញ្ញា​យូរ​ជាង​កុមារ​រៀន​ថ្នាក់​បឋម​សិក្សា ដែល​ទាំង​នោះ​គឺ​កុមារ​អាយុ​ចន្លោះ​១២​ទៅ​១៧​ឆ្នាំ​ចំណាយ​ពេល​ត្រឹម​តែ​មួយ​សប្តាហ៍​ដើម្បី​ជា​សះ​ស្បើយ ខណៈ​កុមារ​កាន់​តែ​ក្មេង​ប្រើ​ពេល​យូរ​បំផុត​៥​ថ្ងៃ​ប៉ុណ្ណោះ។

ប្រការ​នេះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​សង្ឃឹម​ថា ការរក​ឃើញ​ទាំង​នោះ​នឹងធានា​ដល់ក្រុម​​​គ្រួសារ​ជា​ថ្មី និង​​​ផ្តល់​សុពលភាព​ដល់​អ្នក​ដែល​ធ្លាប់​មាន​រោគ​សញ្ញា​យូរ៕

អាន​បន្ថែមWHO បារម្ភ​យ៉ាង​ខ្លាំង​ពី​កូវីដ​ធ្វើ​ទុក្ខ​​រយៈ​ពេលវែង ក្រោយពេលជាសះស្បើយ

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុង​ប៉ោយ​ប៉ែត​រង​ការជន់លិច​ ក្រោយ​ភ្លៀង​ជាង​៤​ម៉ោង​

ព័ត៌មានជាតិ៣ ម៉ោង មុន

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

ព័ត៌មានជាតិ៤ ម៉ោង មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ៥ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services