ព័ត៌មានអន្ដរជាតិ
ស្ថាប័នសុខភាពពិភពលោកកំពូលបារម្ភយ៉ាងខ្លាំងពីកូវីដធ្វើទុក្ខរយៈពេលវែង ក្រោយពេលជាសះស្បើយ
មនុស្សជិត២០០លាននាក់បានឆ្លងកូវីដ-១៩ ខណៈអង្គការសុខភាពពិភពលោក (WHO) មានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅបំផុតពីចំនួនមិនដឹងច្បាស់ដែលប្រហែលជានៅតែទទួលរងទុក្ខយូរអង្វែងទៀត។
អង្គការសុខភាពពិភពលោកបានជំរុញឲ្យប្រជាជនតស៊ូជាមួយនឹងផលប៉ះពាល់នៃវីរុសក្រោយពេលព្យាបាលជាសះស្បើយឆ្លងផុតពីដំណាក់កាលធ្ងន់ធ្ងរហើយ ដោយត្រូវស្វែងរកការព្យាបាលពីក្រុមគ្រូពេទ្យទៀត។

កូវីដ-១៩ធ្វើទុក្ខរយៈពេលវែងនៅតែជាផ្នែកមួយដ៏អាថ៌កំបាំងនៃវីរុសដ៏កាចសាហាវនេះ។ អ្នកស្រី Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេសកូវីដ-១៩របស់អង្គការសុខភាពពិភពលោកបានប្រាប់សន្និសីទសារព័ត៌មានថា ៖«រោគសញ្ញាធ្វើទុក្ខក្រោយកូវីដនេះជាអ្វីមួយដែល WHO មានការព្រួយបារម្ភយ៉ាងខ្លាំង»។
អ្នកស្រីមានប្រសាសន៍ថា អ្នកដែលឆ្លងរោគ SARS-CoV-2 ដែលជាវីរុសបង្កដោយកូវីដ-១៩ «មានច្រើនណាស់ដែលទទួលរងការធ្វើទុក្ខរយៈពេលវែង»។
«យើងមិនដឹងច្បាស់ទេថាតើរយៈពេលយូរកម្រិតណាដែលវាធ្វើទុក្ខ ហើយយើងកំពុងធ្វើការលើកត្តានេះដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ និងចាត់ទុកពីអ្វីដែលជារោគសញ្ញាធ្វើទុក្ខក្រោយកូវីដ-១៩ជាសះស្បើយ»។ អ្នកស្រី Van Kerkhove បានបញ្ជាក់។
អ្នកស្រីបន្តថា អង្គការសុខភាពពិភពលោកបានកំពុងធ្វើការលើកម្មវិធីស្តារនីតិសម្បទាឲ្យល្អប្រសើរឡើងវិញនៃអ្នកដែលធ្វើទុក្ខកូវីដ-១៩យូរ បន្ថែមលើការស្រាវជ្រាវដ៏ទូលំទូលាយដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីអ្វីដែលជារោគសញ្ញា និងថាតើវាត្រូវបានគ្រប់គ្រងដោយរបៀបណា។

រោគសញ្ញាធ្វើទុក្ខជាង២០០យ៉ាង
WHO បានរៀបចំធ្វើសិក្ខាសាលាជាច្រើននៅឆ្នាំនេះដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីកូវីដ-១៩ធ្វើទុក្ខក្រោយពេលព្យាបាលជាសះស្បើយហើយដោយមានអ្នកវិទ្យាសាស្ត្រ អ្នកឯកទេស វេជ្ជបណ្ឌិត និងអ្នកជំងឺផ្ទាល់ថែមទៀតផង។
អ្នកស្រី Janet Diaz អ្នកដឹកនាំផ្នែកថែទាំវេជ្ជសាស្ត្រនៅកម្មវិធីសង្គ្រោះបន្ទាន់របស់ WHO ដែលដឹកនាំធ្វើការលើកត្តាកូវីដ-១៩ធ្វើទុក្ខយូរនេះបានឲ្យដឹងថា មានអាការរោគសញ្ញាធ្វើទុក្ខជាង២០០ដែលត្រូវបានរាយការណ៍។
អ្នកស្រីបានប្រាប់សន្និសីទសារព័ត៌មានកាលពីអង្គការថា អាការរោគសញ្ញាទាំងនោះមានដូចជា ឈឺដើមទ្រូង រមាស់ ឡើងកន្ទួល។ អ្នកខ្លះបានធូរស្បើយហើយ បន្ទាប់មកកើតមានអាការឡើងវិញ។ វាមានលក្ខណៈដូចជាបាត់ហើយ កើតវិញ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


