Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយផ្ទុះ វីរុសបំប្លែងខ្លួនឥណ្ឌា Delta ច្រើនឡើងៗ ហ្វីលីពីន បើកមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ២៤ ម៉ោង

បានផុស

នៅ

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងនៅទូទាំងរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន កំពុងព្យាយាមបង្កើនល្បឿនចាក់វ៉ាក់សាំង រួមទាំងការបើក ២៤ ម៉ោង ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការកើនឡើងយ៉ាងខ្លាំង នៃករណីឆ្លងជំងឺកូវីដ ១៩ ក៏ដូចជាវីរុសបំប្លែងខ្លួនឥណ្ឌា Delta ជាដើម ។

ដោយមានជាង ១០ ភាគរយនៃប្រជាជនចំនួន ១១០ លាននាក់របស់ប្រទេសនេះ បានចាក់វ៉ាក់សាំងពេញ ២ ដូស មនុស្សរាប់លាននាក់នៅតែងាយរងគ្រោះ ដោយសារការឆ្លងមេរោគ ចំពេលមានកិច្ចខិតខំប្រឹងប្រែងក្នុងការចាក់ថ្នាំបង្ការរហូតដល់ ៧០ លាននាក់ មុនដំណាច់ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ចលនាធ្វើដំណើរនៅទីក្រុងម៉ានីល ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន ១៦ ដែលមានប្រជាជនចំនួន ១៣ លាននាក់ត្រូវបានរឹតត្បិត ដើម្បីព្យាយាមទប់ស្កាត់វីរុសបំប្លែងខ្លួនឥណ្ឌា Delta ។

កាលពីសប្តាហ៍មុន មនុស្សរាប់ពាន់នាក់បានតម្រង់ជួរ នៅខាងក្រៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងនៅទីក្រុងម៉ានីល បន្ទាប់ពីមានពាក្យចចាមអារាមថា មនុស្សនឹងមិនអាចចាកចេញពីផ្ទះរបស់ពួកគេបានទេ ប្រសិនបើពួកគេមិនចាក់វ៉ាក់សាំង ។

ស្របពេលជាមួយគ្នានេះ ប្រទេសហ្វីលីពីនកាលពីថ្ងៃពុធ បានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១២,០២១ ករណី ហើយវាជាចំនួនករណីប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេល ៤ ខែ និងមានអ្នកស្លាប់ថ្មី ១៥៤ នាក់ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសហ្វីលីពីនបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ១.៦៨ លានករណី និងមានអ្នកស្លាប់ជាង ២៩,០០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ខណៈវីរុស Delta កំពុងវាយលុកខ្លាំង មន្ទីរពេទ្យរាប់រយកន្លែងនៅ ហ្វីលីពីន ប្រកាសអាសន្នជិតអស់សមត្ថភាពដាក់អ្នកជំងឺកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម