ព័ត៌មានអន្ដរជាតិ
ខណៈវីរុស Delta កំពុងវាយលុកខ្លាំង មន្ទីរពេទ្យរាប់រយកន្លែងនៅ ហ្វីលីពីន ប្រកាសអាសន្នជិតអស់សមត្ថភាពដាក់អ្នកជំងឺកូវីដ
ក្រសួងសុខាភិបាលហ្វីលីពីនបាននិយាយនៅថ្ងៃចន្ទនេះថា មន្ទីរពេទ្យរាប់រយកន្លែងនៅប្រទេសហ្វីលីពីន ជិតនឹងអស់សមត្ថភាពដាក់អ្នកជំងឺកូវីដហើយ ដោយសារការកើនឡើងនៃករណីឆ្លងថ្មី រួមជាមួយនឹងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ដែលកំពុងរាលដាលពាសពេញប្រទេសអាស៊ីអាគ្នេយ៍ ។
ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី Maria Rosario Vergeire បាននិយាយថា “វាអាចទៅរួចដែលករណីនឹងបន្តកើនឡើង ។ ក្នុងចំណោមមន្ទីរពេទ្យចំនួន ១,២៩១ កន្លែងនៅប្រទេសហ្វីលីពីន ក្នុងនោះ ២៣៦ មន្ទីរពេទ្យបានឈានដល់ “កម្រិតធ្ងន់ធ្ងរ” ពោលមានអ្នកជំងឺជាង ៨៥ ភាគរយទៅហើយ ដោយសារតែការកើនឡើងនៃករណីឆ្លង ។

លោកស្រីបានបន្ថែមថា មន្ទីរពេទ្យនៅតំបន់រដ្ឋធានី ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ កំពុងប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នានេះដែរ ដោយមានមន្ទីរពេទ្យចំនួន ២៥ ក្នុងចំណោម ១៥៩ មន្ទីរពេទ្យ ជិតអស់សមត្ថភាពផ្ទុកអ្នកជំងឺកូវីដហើយ ។
ករណីឆ្លងជំងឺកូវីដ ១៩ នៅហ្វីលីពីន ដែលជាប្រទេសមានចំនួនប្រជាជន ១១០ លាននាក់ បាននិងកំពុងកើនឡើងក្នុងអត្រាឆ្លងពី ៨ ពាន់ករណីទៅ ១ ម៉ឺនករណីក្នុងមួយថ្ងៃ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយលើសពីមធ្យមភាគប្រចាំថ្ងៃចំនួន ៥,៧០០ ករណីដែលបានរាយការណ៍កាលពីខែមុន ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន អាជ្ញាធរបានដាក់តំបន់រដ្ឋធានីចំនួន ១៦ ដែលមានប្រជាជនជាង ១៣ លាននាក់ ស្ថិតនៅក្រោមការបិទខ្ទប់រយៈពេល ២ សប្តាហ៍ ដោយសារករណីឆ្លងទូទាំងប្រទេសឡើងជិតដល់កម្រិតខ្ពស់បំផុតរយៈពេល ៤ ខែ ។
ស្របពេលជាមួយគ្នានេះ ហ្វីលីពីនមានបំណងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រហូតដល់ ៧០ លាននាក់នៅឆ្នាំនេះ ហើយក្នុងនោះប្រជាជនចំនួន ១១ លាននាក់ បានចាក់វ៉ាក់សាំងពេញ ២ ដូស ខណៈចាប់តាំងពីរោគរាតត្បាតកើតឡើង ប្រទេសនេះបានកត់ត្រាករណីឆ្លងជំងឺ ១៩ ចំនួន ១.៦៥ លានករណី និងមានអ្នកស្លាប់ចំនួន ២៩,០០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


