Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀងធ្លាក់ឥតឈប់នៅកណ្តាលប្រទេសចិន សម្លាប់មនុស្សជាង ២០នាក់

បានផុស

នៅ

មនុស្សចំនួន២១នាក់ បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង វាយប្រហារខេត្ត Hubei កណ្តាលប្រទេសចិន។ គ្រោះធម្មជាតិនេះ បានកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីគ្រោះទឹកជំនន់ដែលបានបំផ្លិចបំផ្លាញ និងសម្លាប់មនុស្សរាប់រយនាក់នៅក្នុងខេត្តមួយ ជាប់នេះ។

ប្រទេសចិន ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញនិយាយថា វាជារឿងធម្មតាទៅហើយដោយសារតែការឡើងកម្តៅផែនដី។

ការិយាល័យគ្រប់គ្រងគ្រាអាសន្នរបស់ខេត្ត បាននិយាយថា នៅខេត្ត Hubei ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនី និងការរអិលបាក់ដី បំផ្លាញផ្ទះរាប់រយខ្នងនិងបង្ខំឲ្យមានការជម្លៀសមនុស្សជិត ៦,០០០ នាក់។

Xinhua បានរាយការណ៍នៅថ្ងៃសុក្រនេះថា មនុស្សចំនួន ២១ នាក់បានស្លាប់និង ៤ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារក្រុងនានាតាំងពីថ្ងៃពុធមក។

អ្នកស្រុកម្នាក់មកពីតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅក្នុងទីក្រុង Suizhou បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “កាលពីម្សិលមិញ កម្រិតទឹកបានកើនឡើងប្រហែល ២ ទៅ ៣ ម៉ែត្រ។ ផ្ទះអ្នកជិតខាងរបស់ខ្ញុំត្រូវបានបំផ្លាញទាំងស្រុង។ យើងមិនដែលឃើញភ្លៀងខ្លាំងបែបនេះទេក្នុងរយៈពេល ២០ ឬ ៣០ ឆ្នាំមកនេះ”។

ក្រសួងគ្រប់គ្រងគ្រាអាសន្នចិនបាននិយាយថា អ្នកពន្លត់អគ្គិភ័យរាប់រយនាក់ ព្រមទាំងប៉ូលិសនិងយោធារាប់ពាន់នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។

រដ្ឋបាលឧតុនិយមរបស់ចិនបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងទំនងជាបន្តរហូតដល់សប្តាហ៍ក្រោយ ហើយតំបន់នៅតាមដងទន្លេ Yangtze រួមទាំងទីក្រុងសៀងហៃផងដែរ គឺងាយរងគ្រោះដោយសារទឹកជំនន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កំពង់ផែដ៏ ធំរបស់ចិនមានអ្នកឆ្លង Delta ធ្វើឲ្យបារម្ភខ្វះទំនិញ ទូទាំង ពិភព លោក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម