ព័ត៌មានអន្ដរជាតិ
WHO រកឃើញវ៉ាក់សាំង AstraZeneca របស់ឥណ្ឌា ក្លែងក្លាយ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនបានរកឃើញ Version ក្លែងក្លាយនៃវ៉ាក់សាំង Covishield របស់ប្រទេសឥណ្ឌា។
យោងតាមសេចក្តីថ្លែងការណ៍របស់ WHO, វ៉ាក់សាំងទាំងនេះ ត្រូវបានរឹបអូសដោយអាជ្ញាធរក្នុងប្រទេសឥណ្ឌានិងអាហ្វ្រិក នៅចន្លោះខែកក្កដាដល់ខែសីហា។

WHO ក៏បាននិយាយផងដែរថា អ្នកផលិតវ៉ាក់សាំងគឺវិទ្យាស្ថាន Serum របស់ឥណ្ឌាបានបញ្ជាក់ថា ដូសទាំងនោះពិតជាក្លែងក្លាយមែន។
WHO ព្រមានថា វ៉ាក់សាំងក្លែងក្លាយ បង្កហានិភ័យធ្ងន់ធ្ងរណាស់ដល់សុខភាពសាធារណៈពិភពលោក។ ខ្លួនបានអំពាវនាវឲ្យមានការដកវ៉ាក់សាំងទាំងនេះ ចេញពីការធ្វើចរាចរណ៍។

មិនមានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយពីរដ្ឋាភិបាលឥណ្ឌាទេ ប៉ុន្តែរបាយការណ៍ក្នុងស្រុកបាននិយាយថា ក្រសួងសុខាភិបាលរបស់ប្រទេស កំពុងស៊ើបអង្កេតបញ្ហានេះ។
Covishield គឺជា Version ឥណ្ឌារបស់វ៉ាក់សាំង AstraZeneca និងជាវ៉ាក់សាំងដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅក្នុងប្រទេសឥណ្ឌា ដោយមកដល់ពេលនេះមានការចាក់បាន ៤៨៦លានដូសហើយ។

វិទ្យាស្ថាន Serum បានផ្គត់ផ្គង់វ៉ាក់សាំង Covishield រាប់លានដូស ដល់បណ្តាប្រទេសនៅអាស៊ី អាហ្វ្រិកនិងអាមេរិកខាងត្បូង ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលផ្សេងៗនិងគម្រោង Covax សកលសម្រាប់ប្រទេសក្រីក្រ។
ឥណ្ឌា ក៏បានបញ្ជូនវ៉ាក់សាំង Covishield ទៅប្រទេសជិតខាងរបស់ខ្លួនផងដែរ ដែលជាផ្នែកមួយនៃគោលនយោបាយ “វ៉ាក់សាំងការទូត” របស់លោកនាយករដ្ឋមន្រ្តី Narendra Modi៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លួចកាតចាក់វ៉ាក់សាំងពី CDC ទៅលក់ ឱសថការីអាមេរិក ប្រឈមជាប់ពន្ធនាគារ ១២០ឆ្នាំ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


