ព័ត៌មានអន្ដរជាតិ
អង់គ្លេស អនុម័តឲ្យប្រើប្រាស់ថ្នាំមួយប្រភេទព្យាបាលកូវីដជាលើកដំបូង
និយតករសុខភាពចក្រភពអង់គ្លេសបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានអនុម័តឲ្យប្រើប្រាស់ថ្នាំ Ronapreve ដែលជាថ្នាំអង់ទីគ័របង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Roche និង Regeneron ដើម្បីការពារ និងព្យាបាលជំងឺកូវីដ ១៩ ។

ទីភ្នាក់ងារវេជ្ជសាស្ត្រអង់គ្លេស (MHRA) បាននិយាយថា ការអនុម័តថ្នាំនេះ គឺជាលើកទីមួយហើយនៅចក្រភពអង់គ្លេស សម្រាប់ការព្យាបាលអង់ទីគ័រ monoclonal ដែលបណ្តាលមកពីជំងឺកូវីដ ១៩ ។
ថ្នាំនេះអាចបន្សាបជំងឺកូវីដ ១៩ នៅក្នុងខ្លួនអ្នកជំងឺ និងគ្រប់គ្រងសរសៃប្រសាទរបស់ប្រូតេអ៊ីននៃជំងឺ ជំងឺកូវីដ ១៩ ហើយថ្នាំនេះក៏នឹងការពារដល់ការប្រែប្រួលហ្សែន ដែលធ្វើឲ្យមានវីរុសបំប្លែងខ្លួនផ្សេងៗគ្នាផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណា ថ្នាំប្រភេទនេះហាក់គ្មានប្រសិទ្ធភាពជាមួយអ្នកជំងឺកូវីដ ១៩ ដែលឈឺធ្ងន់ធ្ងរសម្រាកព្យាបាលនៅមន្ទីរពេទ្យឡើយ ពោលវាផ្ដោតសំខាន់សម្រាប់តែអ្នកជំងឺកម្រិតស្រាល ឬមធ្យមប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ អង់គ្លេស ផ្ទុះវីរុសកូវីដបំប្លែងខ្លួនមួយទៀត ជាប្រភេទមេរោគមិនខ្លាចវ៉ាក់សាំង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ