Connect with us

ព័ត៌មានអន្ដរជាតិ

នេះប្រសិទ្ធភាពវ៉ាក់សាំងកូវីដថ្មីរបស់តៃវ៉ាន់​​ចាប់ផ្តើមចាក់ផ្លូវ​ការ​ម្សិលមិញ

បានផុស

នៅ

កាល​ពី​ម្សិល​មិញ​នេះ ប្រធានាធិបតី​កោះ​តៃវ៉ាន់ លោក​ស្រី​ Tsai Ing-wen បាន​ទទួល​វ៉ាក់សាំង​បង្ការកូវីដ-១៩​ដូស​ទី​១​នៃ​វ៉ាក់សាំង​ផលិត​ក្នុង​ស្រុក​ជា​លើក​ដំបូង​​ដើម្បី​​​ក្លាយ​ជា​សញ្ញា​​ដំណើរ​ការ​ចាក់​ជា​ផ្លូវ​ការ។

តាម​ពិត​ទៅ​វ៉ាក់​សាំង​ប្រឆាំង​កូវីដ​ផលិត​ដោយ​ក្រុម​ហ៊ុន Medigen Vaccine Biologics Corp ត្រូវ​បាន​អនុម័ត​​ឲ្យ​ប្រើ​ប្រាស់​ជា​បន្ទាន់​ដោយ​​​ ក្រសួង​សុខាភិបាល​តៃវ៉ាន់​កាល​ពី​ខែ​មុន​ ប៉ុន្តែ​ទើប​តែ​ដំណើរ​ការ​ចាក់​កាល​ពី​ថ្ងៃ​ចន្ទ ទី​២៣ ខែ​សីហា​នេះ​ដើម្បី​បង្កើន​ល្បឿន​​នៃ​ការ​ចាក់​ដល់​​ប្រជា​ជនដែលកម្មវិធី​បច្ចុប្បន្ន​ចាក់​វ៉ាក់សាំង Moderna ឬ AstraZeneca។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូត​ដល់​ពេល​នេះ មនុស្ស​ជាង ៧០០០០០​នាក់​បាន​ចុះ​ឈ្មោះ​ដើម្បី​ចាក់​វ៉ាក់សាំង Medigen នេះ។ បន្ទាប់​ពី​ចាក់​ដូសទី​១​រយៈ​ពេល​២៨​ថ្ងៃ​ទើប​ចាក់​ដូស​ទី​២។

លោក Charles Chen នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Medigen Vaccine Biologics Corp បាន​ប្រាប់​ថា ៖«យើង​បាន​ធ្វើ​ពិសោធ​ច្រើន​ណាស់​។ អ្នក​រាល់​គ្នា​ឃើញ​ពី​សុវត្ថិភាព​របស់​វ៉ាក់សាំង​នេះ​យ៉ាង​ណា​ហើយ។ ចំពោះ​ផលរំខាន​វិញ​គឺ​តិច​ណាស់ ស្ទើរ​តែ​មិន​ក្តៅ​ខ្លួន​សោះ។ ដូច្នេះ​ខ្ញុំ​គិត​ថា អ្នក​រាល់​គ្នា​អាច​ត្រូវ​បាន​ធានាសុវត្ថិភាព»។

យោងតាមមន្ត្រី​មជ្ឈមណ្ឌល​​គ្រប់​គ្រង​ជំងឺ​កូវីដ(CECC) បាន​ឲ្យ​ដឹង​ថា ការ​សាក​ល្បង​គ្លីនិក​សាស្ត្រ​​ដំណាក់​កាល​ទី​២​ វ៉ាក់សាំង Medigen មាន​ប្រសិទ្ធភាព​រហូត​ដល់​៩០​%​ប្រឆាំង​កូវីដ-១៩។

អ្នក​គ្រប់​គ្រង​គណៈកម្មាធិការ​ប្រឹក្សាស្តីពី​ការ​​អនុវត្តិ​​​ចាក់​ថ្នាំ​បង្ការ​របស់ CECC លោក Lee Ping-ing បាន​ពន្យល់​ថា សារៈ​សំខាន់​នៃលទ្ធផល​សាក​ល្បង​គ្លីនិក​សាស្ត្រ​ដំណាក់​កាល​ទី​២ពី​វ៉ាក់សាំង Medigen មាន​ប្រសិទ្ធភាព​ប្រហែល​​៩០​%។

បន្ថែម​លើ​នេះ​ទៀត អត្រា​សក្កានុពល​នៃ​ការ​ឆ្លើយ​តបរបស់​វ៉ាក់សាំ​ Medigen ​គឺមាន​៩៥.៥%​ដែល​ខ្ពស់​ជាង​តម្រូវ​ការស្តង់ដារ​៥០%។ លោក Lee បញ្ជាក់​ថា ចំនួន​ខ្ពស់​នៃ​វ៉ាក់សាំង Medigen គឺ​​មិន​នឹក​ស្មាន​ដល់​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Taiwannews

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម