Connect with us

ព័ត៌មានអន្ដរជាតិ

លក្ខខណ្ឌតែមួយគត់ ដែលអាមេរិក ហ៊ានអះអាង អាចគ្រប់គ្រងកូវីដបាន ត្រឹមដើមឆ្នាំក្រោយ

បានផុស

នៅ

លោកវេជ្ជបណ្ឌិត Anthony Fauci បាននិយាយកាលពីថ្ងៃអង្គារទី ២៤ ខែសីហាថា សហរដ្ឋអាមេរិកអាចគ្រប់គ្រងជំងឺកូវីដ-១៩បាន នៅត្រឹមដើមឆ្នាំក្រោយ ក្នុងលក្ខខណ្ឌបើការចាក់វ៉ាក់សាំង កើនឡើង។

លោកបានលើកឡើងបែបនេះ មួយថ្ងៃបន្ទាប់ពីវ៉ាក់សាំង Pfizer ទទួលបានការអនុម័តពេញលេញពី រដ្ឋបាលចំណីអាហារនិងឱសថ (FDA)។

លោកវេជ្ជបណ្ឌិត Anthony Fauci

អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិករូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ និងសន្និសីទសារព័ត៌មាននៅសេតវិមានថា ការយល់ព្រមពី FDA ចំពោះវ៉ាក់សាំង Pfizer-BioNTech បានត្រួសត្រាយផ្លូវឲ្យមនុស្សកាន់តែច្រើន ទទួលបានការចាក់ថ្នាំបង្ការ ខណៈវ៉ាក់សាំង Moderna ប្រហែលជានឹងទទួលការយល់ព្រមនៅប៉ុន្មានសប្តាហ៍ខាងមុខ ហើយក៏នឹងមានការអនុញ្ញាតសម្រាប់ក្មេងៗចាក់វ៉ាក់សាំងនៅរដូវស្លឹកឈើជ្រុះផងដែរ។

លោក Fauci និយាយថា “សូមខ្ញុំជម្រាបដល់ប្រជាជនមិនទាន់ចាក់វ៉ាក់សាំងនៅក្នុងប្រទេស ឲ្យដឹងថា យើងមានសមត្ថភាព កាត់បន្ថយពេលវេលាដើម្បីឈានដល់ទីបញ្ចប់នៃជំងឺរាតត្បាតនេះបាន”។

លោកបានប្រាប់ NBC News ថា “ខ្ញុំគិតថាមានឱកាសសមរម្យដែលវ៉ាក់សាំង Pfizer ឬ Moderna អាចទទួលបានការអនុម័តពី FDA សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំមុនរដូវឈប់សម្រាកនាពេលខាងមុខនេះ។ សង្ឃឹមថានៅពាក់កណ្តាលរដូវស្លឹកឈើជ្រុះនិងដើមរដូវរងារ”។

ស្របពេលជាមួយគ្នានោះ មន្រ្តីសហរដ្ឋអាមេរិក ក៏បានជំរុញឲ្យនិយោជកឯកជននិងថ្នាក់ដឹកនាំរដ្ឋនិងមូលដ្ឋាននានា តម្រូវឲ្យបុគ្គលិក ទៅទទួលថ្នាំបង្ការផងដែរ ក្នុងគោលបំណងបង្កើនអត្រាចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងប្រយុទ្ធប្រឆាំងនឹងរលកថ្មី ដោយសារតែវីរុសបំប្លែងខ្លួន Delta។ អត្រាចូលព្យាបាលក្នុងមន្ទីរពេទ្យនិងស្លាប់ ក៏កំពុងកើនឡើងផងដែរ ជាពិសេសនៅរដ្ឋ Florida, Mississippi, Louisiana, Texas និងផ្នែកផ្សេងទៀតនៃភាគខាងត្បូង សហរដ្ឋអាមេរិក។

ចំនួនអ្នកស្លាប់ជាមធ្យមដោយសារជំងឺកូវីដ-១៩ បានកើនឡើង ២៣ ភាគរយក្នុងរយៈពេល ៧ ថ្ងៃមុន។ បច្ចុប្បន្ន សហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារកូវីដ ជាមធ្យម ១,០០០ នាក់ក្នុងមួយថ្ងៃនិងឆ្លងថ្មីជាង ១៥០,០០០ ករណី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ថៃ ត្រៀមរស់នៅជាមួយជំងឺកូវីដ ១៩ ពេលបើកព្រំដែនរបស់ខ្លួនឡើងវិញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម