ព័ត៌មានអន្ដរជាតិ
មេដឹកនាំចិន និងរុស្ស៊ី រួមគ្នាប្រឆាំងនឹងការគំរាមកំហែងនៅអាហ្វហ្គានីស្ថាន
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង បានព្រមព្រៀងគ្នាបង្កើនកិច្ចប្រឹងប្រែងដើម្បីប្រឆាំងនឹងការគំរាមកំហែងដែលលេចចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់អំណាច។
វិមានក្រឹមឡាំងបាននិយាយក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃពុធ ទី២៥ ខែសីហានេះថា ជំនួបតាមទូរសព្ទ មេដឹកនាំទាំងពីរបានបង្ហាញពីការត្រៀមខ្លួនរួចរាល់ហើយដើម្បីបង្កើនការប្រឹងប្រែងក្នុងការប្រឆាំងនឹងការគំរាមកំហែងនៃភេរវកម្ម និងការជួយដូរគ្រឿញៀនដែលនឹងចេញពីទឹកដីអាហ្វហ្គានីស្ថាន។

មេដឹកនាំទាំងពីរក៏បានជជែកគ្នាអំពីសារៈសំខាន់នៃការបង្កើនសន្តិភាពនៅអាហ្វហ្គានីស្ថាន និងទប់ស្កាត់ការរីករាលដាលនៃអស្ថិរភាពចូលទៅកាន់តំបន់ជាប់ៗនោះ។
លោក ពូទីន និងលោក ស៊ី ក៏បានឯកភាពគ្នាដើម្បីបង្កើតទំនាក់ទំនងទ្វេភាគី និងធ្វើឲ្យមានសក្តានុពលខ្លាំងបំផុតនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលគ្រោងនឹងបើកកិច្ចប្រជុំនៅប្រទេសតាហ្ស៊ីគីស្ថាននៅខែក្រោយ។
សាធារណៈរដ្ឋអតីតសហភាពសូវៀតជាច្រើននៅអាស៊ីកណ្តាលដែលទីក្រុងមូស្គូយកធ្វើជាមូលដ្ឋានទ័ពមានព្រំដែនជាប់ជាមួយប្រទេសអាហ្វហ្គានីស្ថាន និងចិន។
ខណៈពេលក្រុងមូស្គូមានសុទិដ្ឋិនិយមយ៉ាងប្រយ័ត្នប្រយែងភាពដឹកនាំថ្មីរដ្ឋធានីកាប៊ុល លោក ពូទីន បានព្រមានពីសកម្មប្រយុទ្ធអាហ្វហ្គានីស្ថានចូលទៅកាន់ប្រទេសជិតខាងក្នុងនាមជាជនភៀសខ្លួន។
លោក ពូទីន ក៏បានរិះគន់ពីការពាក់ព័ន្ធនឹងអំណាចខាងក្រៅនៅក្នុងកិច្ចការផ្ទៃក្នុងរបស់អាហ្វហ្គានីស្ថាន និងបាននិយាយថា ក្រុងមូស្គូ បានរៀនសូត្រពីការលុកលុយដល់មួយទសវត្សរ៍របស់សហភាពសូវៀតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


