ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងទំនងជាចាប់ដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរឡើងវិញ, UN និយាយ
ទីភ្នាក់ងារអាតូមិចអង្គការសហប្រជាជាតិបាននិយាយក្នុងរបាយការណ៍មួយថា ប្រទេសកូរ៉េខាងជើងទំនងជាចាប់ផ្តើមដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរឡើងវិញ។
សារធាតុផ្លាតូនីញ៉ូម (Plutonium) ដែលត្រូវបានប្រើសម្រាប់ផលិតអាវុធនុយក្លេអ៊ែរត្រូវបានគេជឿថា ត្រូវបានផលិតនៅបរិវេណរបស់រ៉េអាក់ទ័រ។
ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) ត្រូវបានទីក្រុងព្យុងយ៉ាងបដិសេធកាលពីឆ្នាំ២០០៩ ប៉ុន្តែផ្អែកលើរូបភាពផ្កាយរណបត្រូវបានធ្វើការវាយតម្លៃ។

អ្នកឃ្លាំមើលនិយាយថា រ៉េអាក់ទ័រកំពុងត្រូវបានបញ្ចេញទឹកត្រជាក់ចាប់តាំងពីខែកក្កដា ដែលនេះបង្ហាញថា វាកំពុងដំណើរការ។
ទីតាំង Yongbyon ជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងអាវុធមានរ៉េអាក់ទ័រសមត្ថភាព៥មេហ្គាវ៉ាត់ គឺជាបេះដូងនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
យោងតាម IAEA បានឲ្យដឹងថា នេះជាសញ្ញាដំបូងនៃសកម្មភាពប្រតិបត្តិការនៅកន្លែងរ៉េអាក់ទ័រ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨មក ប៉ុន្មានខែ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបលោក គីម ជុងអ៊ុន នៅប្រទេសសិង្ហបុរី។

ទីតាំង Yongbyon ត្រូវបានឃ្លាំមើលពីចម្ងាយជាយូរមកហើយដោយអ្នកជំនាញដែលព្យាយាមស្វែងយល់ថាតើអាវុធប៉ុន្មានគ្រាប់ដែលកូរ៉េខាងជើងមានសមត្ថភាពផលិតបាន។
ទីភ្នាក់ងារ IAEA ក៏ផ្តល់សេចក្តីលំអិតអំពីមន្ទីរពិសោធវិទ្យុសកម្មគីមីនៅទីតាំងនោះដែលដំណើរការឡើងវិញដោយចំណាយលើឥន្ធនៈនុយក្លេអ៊ែរ។ ទីភ្នាក់ងារបានបង្ហាញពីប្រតិបត្តិការកាលពីខែមិថុនា។ របាយការណ៍ថ្មីបំផុតបាននិយាយថា មន្ទីរពិសោធបានកំពុងដំណើរការរយៈពេល៥ខែគិតត្រឹមខែកក្កដា ឆ្នាំ២០២១។
ទីភ្នាក់ងារ IAEA បាននិយាយថា ការអភិវឌ្ឍនៅឯរ៉េអាក់ទ័រ និងមន្ទីរពិសោធគឺជាបញ្ហាយ៉ាងធ្ងន់ធ្ងរ ហើយជាការរំលោភបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយ៉ាងច្បាស់។

រ៉េអាក់ទ័រមានសមត្ថភាពកម្រិត៥មេហ្គាវ៉ាត់នៅទីតាំងនោះគឺជាធនធានដ៏សំខាន់នៃសារធាតុផ្លាតូនីញ៉ូមសម្រាប់ការផលិតអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង បើទោះជាអ្នកវិភាគជាច្រើនចង្អុលបង្ហាញថា សម្ភារៈទាំងនោះចាស់ៗហើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន