ព័ត៌មានអន្ដរជាតិ
WHO ថា ៣០ ឆ្នាំទៀតមនុស្សជិត ១៤០ លាននាក់នឹងរស់នៅជាមួយជំងឺមួយនេះ
អង្គការសុខភាពពិភពលោក (WHO) និយាយថា មនុស្សជិត ១៤០ លាននាក់នៅទូទាំងពិភពលោកនឹងរស់នៅជាមួយជំងឺវង្វេងវង្វាន់នៅឆ្នាំ ២០៥០ ពោលស្មើនឹង ២.៥ ដងនៃតួលេខសម្រាប់ឆ្នាំ ២០១៩ ។
ការប៉ាន់ប្រមាណនេះ ត្រូវបានបញ្ចូលក្នុងរបាយការណ៍ស្ថានភាពពិភពលោករបស់ WHO ស្តីពីការឆ្លើយតបទៅនឹងសុខភាពសាធារណៈចំពោះជំងឺវង្វេងវង្វាន់ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ។

របាយការណ៍នេះនិយាយថា មនុស្សចំនួន ៥៥.២ លាននាក់នៅជុំវិញពិភពលោកមានជំងឺវង្វេងវង្វាន់ក្នុងឆ្នាំ ២០១៩ ដែលស្មើនឹង ៦.៩ ភាគរយនៃអ្នកដែលមានអាយុ ៦៥ ឆ្នាំ ឬចាស់ជាងនេះ ។
របាយការណ៍នេះព្យាករណ៍ថា ចំនួននេះនឹងកើនឡើងដល់ប្រមាណ ៧៨ លាននាក់នៅឆ្នាំ ២០៣០ និងប្រហែល ១៣៩ លាននាក់នៅឆ្នាំ ២០៥០ ដោយសារការរំពឹងទុកនៃភាពចាស់របស់ប្រជាជន ។

WHO និយាយថា ពិភពលោកកំពុងបរាជ័យក្នុងការដោះស្រាយបញ្ហាប្រឈមនៃជំងឺវង្វេងវង្វាន់ ។ មានតែមួយភាគបួននៃប្រទេសនៅទូទាំងពិភពលោកប៉ុណ្ណោះ ដែលមានគោលនយោបាយយុទ្ធសាស្ត្រ ឬផែនការជាតិសម្រាប់គាំទ្រមនុស្សដែលមានជំងឺវង្វេងវង្វាន់ និងគ្រួសាររបស់ពួកគេ ។
ទន្ទឹមនោះ អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា សកម្មភាពរួមគ្នាគឺត្រូវការដើម្បីធានាថា មនុស្សដែលមានជំងឺវង្វេងវង្វាន់ទាំងអស់អាចរស់នៅដោយមានការគាំទ្រ និងសេចក្តីថ្លៃថ្នូរដែលពួកគេសមនឹងទទួលបាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


