ព័ត៌មានអន្ដរជាតិ
តាលីបង់ ចេញមុខជួយស៊ើបអង្កេតការវាយប្រហារភេរវកម្ម ៩/១១ កាលពី ២០ ឆ្នាំមុន
បើយោងតាមលោក Suhail Shaheen អ្នកនាំពាក្យការិយាល័យនយោបាយរបស់ចលនាតាលីបង់នៅប្រទេសកាតា បានឲ្យដឹងថា តាលីបង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការក្នុងការស៊ើបអង្កេតលើការវាយប្រហារភេរវកម្ម ៩/១១ កាលពី ២០ ឆ្នាំមុន ។

ដកស្រង់សម្ដីដោយទូរទស្សន៍ Geo TV កាលពីថ្ងៃអាទិត្យ លោក Shaheen បាននិយាយថា “ខ្ញុំចាំថា យើងបានថ្កោលទោសឧបទ្ទវហេតុនេះ ។ ពេលនោះលោក Abdul Salam Zareef គឺជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសប៉ាគីស្ថាន ហើយខ្ញុំជាជំនួយការ ។ យើងបានធ្វើសន្និសីទកាសែត ហើយយើងថ្កោលទោសឧបទ្ទវហេតុនេះ ។ យើងបាននិយាយថា យើងនឹងសហការគ្នាដើម្បីរកឲ្យឃើញការពិតនៅពីក្រោយហេតុការណ៍” ។

អ្នកនាំពាក្យរូបនេះបាននិយាយថា កាលពី ២០ ឆ្នាំមុនតាលីបង់បានអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោនដើម្បីដោះស្រាយបញ្ហានេះតាមរយៈការសន្ទនាមិនមែនជាការលុកលុយនោះទេ ។ ដូច្នេះតាលីបង់ដែលគ្រប់គ្រងប្រទេសនៅពេលនោះមានការប្រុងប្រយ័ត្នណាស់ ។

នៅពាក់កណ្តាលខែសីហា នៅពេលដែលពួកតាលីបង់បានកាន់កាប់ទីក្រុងកាប៊ុល លោក Shaheen បាននិយាយថា ចលនានេះនឹងមិនអនុញ្ញាតឲ្យក្រុមអាល់កៃដា និងក្រុមភេរវករដទៃទៀតបន្តគោលដៅរបស់ពួកគេនៅអាហ្វហ្គានីស្ថានឡើយ ។

គួររំឭកថា នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ សមាជិកក្រុមអាល់កៃដាបានបើកយន្តហោះដែលប្លន់បានចំនួន ២ គ្រឿងបុកអគារពាណិជ្ជកម្មពិភពលោកនៅទីក្រុងញូវយ៉ក ខណៈដែលយន្តហោះមួយគ្រឿងទៀតបានបុកផ្នែកខាងលិចនៃមន្ទីរបញ្ចកោណក្បែរទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។ ចំណែកយន្តហោះទី ៤ បានធ្លាក់នៅជិតទីក្រុង Pittsburgh រដ្ឋ Pennsylvania ហើយបណ្ដាលឲ្យមនុស្សជិត ៣ ពាន់នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


