ព័ត៌មានអន្ដរជាតិ
គ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ សម្លាប់មនុស្សជាង ១៧,០០០ នាក់ចាប់តាំងពីកូវីដ ផ្ទុះឡើង
គ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ បានប៉ះពាល់ដល់ជីវិតមនុស្សជិត ១៤០ លាននាក់និងបានសម្លាប់មនុស្សចំនួន ១៧,២៤២ នាក់ ចាប់តាំងវិបត្តិជំងឺកូវីដ-១៩ផ្ទុះឡើង។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

សហព័ន្ធកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC) និងមជ្ឈមណ្ឌលអាកាសធាតុអឌ្ឍចន្ទក្រហមកាកបាទក្រហមបាននិយាយថា មនុស្សជាង ៦៥៨ លាននាក់ផ្សេងទៀត ត្រូវងគ្រោះដោយសារបញ្ហាសីតុណ្ហភាពមិនធម្មតា។
ប្រធាន IFRC លោក Francesco Rocca បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងញូវយ៉កថា “ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក ដែលការប្រែប្រួលអាកាសធាតុនិងកូវីដ-១៩ កំពុងជំរុញសហគមន៍នានាឲ្យឈានដល់កម្រិតកំណត់របស់ពួកគេ”។

លោកបានបន្ថែមថា “មុនឈានដល់កិច្ចប្រជុំកំពូល COP26 យើងសូមជំរុញដល់មេដឹកនាំពិភពលោក ចាត់វិធានការជាបន្ទាន់ មិនត្រឹមតែកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីដោះស្រាយផលប៉ះពាល់មនុស្សធម៌ដែលមានស្រាប់ និងជិតមកដល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុផងដែរ”។
គួរបញ្ជាក់ថា សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ២០២១ ដែលត្រូវបានគេស្គាល់ថា COP26 នឹងប្រព្រឹត្តទៅក្នុងទីក្រុង Glasgow ប្រទេសស្កុតឡែន នៅចន្លោះថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ គ្រោះមហន្តរាយផ្លូវទឹក! ស្រឡាងបុកកប៉ាល់ដឹកទំនិញ ស្លាប់មនុស្ស២៦នាក់នៅ បង់ក្លាដែស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


