Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះមហន្តរាយផ្លូវទឹក! ស្រឡាងបុកកប៉ាល់ដឹកទំនិញ ស្លាប់មនុស្ស២៦នាក់នៅ បង់ក្លាដែស

បានផុស

នៅ

គ្រោះមហន្តរាយស្រឡាងក្នុងប្រទេសបង់ក្លាដែស បានបណ្តាលឲ្យមនុស្សយ៉ាងតិច២៦នាក់ស្លាប់ បន្ទាប់ពីស្រឡាងបុកជាមួយកប៉ាល់ដឹកទំនិញមួយគ្រឿង កាលពីថ្ងៃអាទិត្យ។

This image has an empty alt attribute; its file name is 41353488-9436825-image-a-6_1617614861279.jpg

ស្រឡាងដែលលិច ត្រូវបានគេស្រង់ចេញពីទឹកទន្លេ Shitalakshya ក្នុងស្រុក Narayanganj កាលពីថ្ងៃចន្ទ។

Relatives mourn after several people died as a ferry collided with a cargo vessel and sank on Sunday in the Shitalakhsyaa River in Narayanganj, Bangladesh, April 5

មន្ត្រីក្នុងតំបន់ M Sustain Billah បានប្រាប់ AFP ថា “សាកសពជាច្រើន ត្រូវបានរកឃើញនៅខាងក្នុងស្រឡាងដែលលិច បន្ទាប់ពីត្រូវបានគេអូសទៅច្រាំង”។

This image has an empty alt attribute; its file name is 41353670-9436825-image-a-32_1617616727638.jpg

ក្រុមមន្រ្តីបានប្រាប់ AFP ថា ស្រឡាងឈ្មោះ Sabit Al Hasan កម្ពស់មួយជាន់កន្លះមួយគ្រឿងនេះ បានចាកចេញមិនដល់មួយម៉ោងផង ពីស្រុក Narayanganj ចម្ងាយ២០គីឡូម៉ែត្រពីទីក្រុង ដាកា។

This image has an empty alt attribute; its file name is 41353514-9436825-image-a-10_1617615062376.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការប៉ូលិសក្នុងតំបន់ម្នាក់បាននិយាយថា ស្រឡាងនេះ មានផ្ទុកអ្នកដំណើរយ៉ាងច្រើនកុះករបន្ទាប់ពីរដ្ឋាភិបាលបានបញ្ជាក់ថា ខ្លួននឹងបិទប្រទេសរយៈពេល៧ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីជំងឺកូវីដ-១៩។

This image has an empty alt attribute; its file name is 41353508-9436825-image-a-25_1617615328530.jpg

គួរបញ្ជាក់ថា គ្រោះថ្នាក់ស្រឡាងគឺជារឿងធម្មតានៅក្នុងប្រទេសបង់ក្លាដែស។

This image has an empty alt attribute; its file name is 41353510-9436825-image-a-19_1617615135045.jpg

មនុស្សរាប់លាននាក់ ពឹងផ្អែកយ៉ាងខ្លាំងលើស្រឡាងសម្រាប់ដឹកជញ្ជូន ជាពិសេសនៅតំបន់ភាគខាងត្បូងរបស់ប្រទេស ប៉ុន្តែស្រឡាងទាំងនោះ មិនមានកំណត់ត្រាសុវត្ថិភាពល្អឡើយ។

This image has an empty alt attribute; its file name is 41353506-9436825-image-a-23_1617615326130.jpg

កាលពីខែមិថុនាឆ្នាំមុន ស្រឡាងមួយគ្រឿងបានលិចនៅទីក្រុងដាកា បន្ទាប់ពីវាបុកសាឡាងមួយគ្រឿងទៀត ដែលបានសម្លាប់មនុស្សយ៉ាងតិច៣២នាក់។

This image has an empty alt attribute; its file name is 41353512-9436825-image-a-21_1617615152465.jpg

កាលពីខែកុម្ភៈឆ្នាំ២០១៥ មនុស្សចំនួន៧៨នាក់បានស្លាប់ នៅពេលកប៉ាល់ដឹកទំនិញមួយគ្រឿង បុកជាមួយទូកដឹកទំនិញមួយគ្រឿងនៅភាគកណ្តាលប្រទេសបង់ក្លាដែស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ស្ត្រីរកស៊ីផ្លូវភេទបង់ក្លាដែស ទទួលបានការចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម