Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាសក្រណាត់អ៊ីស្រាអែល អាចកម្ចាត់ Delta បាន ៩៩,៩៥ ភាគរយ

បានផុស

នៅ

ក្រុមហ៊ុនម៉ាសអ៊ីស្រាអែល Sonovia បានបញ្ចេញរបាយការណ៍ពីមន្ទីរពិសោធន៍តេស្តវាយនភ័ណ្ឌអ៊ីតាលីឈានមុខគេដែលបង្ហាញថា ម៉ាសក្រណាត់របស់ខ្លួន អាចកម្ចាត់ភាគល្អិតវីរុសកូវីដបំប្លែងខ្លួន Delta បាន៩៩,៩៥ភាគរយ។

 Sonovia's SonoMask is 99.95% effective in protecting agains the Delta coronavirus strain (photo credit: COURTESY OF SONOVIA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាបនិកក្រុមហ៊ុនលោក Shuki Hershcovich បានប្រាប់កាសែត The Jerusalem Post កាលពីថ្ងៃអាទិត្យអំឡុងកិច្ចប្រជុំនៅទីស្នាក់ការរបស់គាត់ក្នុងទីក្រុង Ramat Gan ថា បន្ទាប់ពីការប្រកាសអំពីលទ្ធផលនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងជិត ៣០ភាគរយ។

ម៉ាសនេះ ត្រូវបានសាកល្បងដោយមន្ទីរពិសោធន៍ VisMederi Textyle ដែលបានរាយការណ៍មុននេះថា ម៉ាសក្រណាត់ ស្រោបដោយសារធាតុណាណូស័ង្កសី ក៏អាចការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួនអង់គ្លេសនិងមេរោគ H1N1 ឬត្រូវបានគេស្គាល់ថាជាជំងឺផ្តាសាយជ្រូកផងដែរ។

VisMederi គឺជាមន្ទីរពិសោធន៍ស្រាវជ្រាវពាណិជ្ជកម្ម ដែលមានទីតាំងនៅក្នុងប្រទេសអ៊ីតាលី។ មន្ទីរពិសោធន៍នេះបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា បច្ចុប្បន្ន ក្រុមហ៊ុនទទួលបានការបញ្ជាទិញទូទាំងពិភពលោក ចំពោះម៉ាសប្រភេទនេះ។

បច្ចេកវិទ្យារបស់ក្រុមហ៊ុន Sonovia គឺប្រើរលកសំឡេងដើម្បីចាក់ភាគល្អិតប្រាក់ និងស័ង្កសីចូលទៅក្នុងក្រណាត់ដែលសម្លាប់បាក់តេរីនិងមេរោគ។ បច្ចុប្បន្នបច្ចេកវិទ្យានេះ កំពុងត្រូវបានអនុវត្តចំពោះផលិតផលជាច្រើនប្រភេទ រួមទាំងស្រោមកៅអីរថយន្តដឹកជញ្ជូនសាធារណៈ និងកៅអីយន្តហោះ កម្រាលពូកនិងស្រោមខ្នើយសម្រាប់ផ្នែកបដិសណ្ឋារកិច្ចនិងសម្លៀកបំពាក់ផងដែរ។

គួរបញ្ជាក់ថា Delta បច្ចុប្បន្នគឺជាវីរុសកូវីដបំប្លែងខ្លួន ដែលលេចធ្លោនៅទូទាំងពិភពលោក។ វាបានសាយភាយអស់រយៈពេលជាច្រើនខែមកហើយនៅក្នុងប្រទេស អ៊ីស្រាអែល។ ត្រឹមមួយខែនេះ មនុស្សដល់ទៅជាង ៥៣០ នាក់ទៅហើយ បានស្លាប់ដោយសារ Delta៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ JP Post

ចុចអាន៖ ពាក់ហើយចោលៗ ម៉ាស កំពុងដាក់បន្ទុកកាន់តែធ្ងន់ដល់បញ្ហាមួយទៀតនៅ ហ្វីលីពីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៥ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម