ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តម៉ិកស៊ិក ផលិតម៉ាសបន្សាបមេរោគកូវីដ-១៩
អ្នកស្រាវជ្រាវសាកលវិទ្យាល័យស្វយ័តជាតិម៉ិកស៊ិក (UNAM) បានផលិតម៉ាសដោយប្រើសារធាតុប្រាក់និងទង់ដែង មានសមត្ថភាពអាចបន្សាបវីរុស SARS-CoV-2 ដែលបណ្ដាលឱ្យកើតជំងឺកូវីដ-១៩។

ម៉ាសប្រភេទថ្មីដែល UNAM អះអាងថាអាចបន្សាបកូវីដ-១៩ ត្រូវបានហៅឈ្មោះថា “SakCu” ។ Sak មានន័យថា ប្រាក់ រីឯ Mayan និង Cu ជានិមិត្តសញ្ញាគីមីសម្រាប់ទង់ដែង។
ដើម្បីធ្វើតេស្តប្រសិទ្ធភាពម៉ាស អ្នកស្រាវជ្រាវបានយកមេរោគពីអ្នកជំងឺដែលមានផ្ទុកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យ Juarez ប្រទេសម៉ិកស៊ិក រួចដាក់វាលើហ្វីលសរសៃប្រាក់ និងបញ្ចូលទៅក្នុងសរសៃ Polypropylene។
លទ្ធផលបង្ហាញថា ពាក់ម៉ាសនេះអាចបន្សាបកំហាប់ដែលផ្ទុកវីរុសបាន ពេលវាខ្ទាតមកប៉ះ។ ប្រសិនបើកំហាប់វីរុសមានខ្ពស់ វីរុសនឹងបាត់ទៅវិញជាង ៨០%ក្នុងរយៈពេលប្រហែល ៨ ម៉ោង ហើយប្រសិនបើការផ្ទុកវីរុសមានកម្រិតទាប ក្នុងរយៈពេល២ម៉ោង វីរុសនឹងបាត់ទៅគ្មានសល់។
ទន្ទឹមនឹងនេះម៉ាស SakCu ប្រសិនត្រូវបោះចោលដោយមិនត្រឹមត្រូវ ក៏នឹងមិនបង្កបញ្ហាដែរ ព្រោះវាគ្មានភាពកខ្វក់ដូចម៉ាសទូទៅនោះទេ។ លក្ខណៈពិសេសរបស់ម៉ាសនេះអាចប្រើបានច្រើនដងរហូតដល់ ១០ដង ដោយការលាងសម្អាត និងមិនបាត់បង់ប្រសិទ្ធភាពឡើយ។
បច្ចុប្បន្ន UNAM មានសមត្ថភាពផលិតម៉ាស SakCu បាន ២០០ម៉ាសមួយថ្ងៃ ប៉ុន្តែមិនទាន់មានការចែកចាយនៅឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ REUTERS
ចុចអាន៖ អ្នកជំនាញ៖ ពាក់ម៉ាសមានខ្សែកាត់ពីលើមុខ នឹងបង្កើនការការពារប្រឆាំងនឹងវីរុសជិត ២ ដងឬទ្វេគុណ
ចុចអាន៖ អ្នកជំនាញថា ម៉ាសប្រភេទនេះ ទើបមានសមត្ថភាពខ្លាំង ការពារវីរុសបំប្លែងខ្លួន Delta បាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


