ព័ត៌មានអន្ដរជាតិ
ប្លែក! សន្តិសុខម្នាក់ ធ្វើម៉ាសពីត្រឡោកដូង មានស៊កកញ្ចែ ស្រួលពេលធ្វើការ តែលទ្ធផលហួសស្មាន
ស្របពេលដែលម៉ាស បានក្លាយទៅជាអាវុធថ្មីរបស់ប្រជាជននៅលើពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នោះ មានមនុស្សជាច្រើនបានខិតខំកែច្នៃម៉ាស តាមរបៀបផ្សេងៗគ្នា។
ការច្នៃប្រឌិតថ្មីបំផុតនេះ គឺជាម៉ាសដែលធ្វើឡើងពីត្រឡោកដូង។ ផលិតដោយសន្តិសុខយាមឡានម៉ូតូនៅប្រទេសឥណ្ឌូណេស៊ី វាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធើណិត រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ ប៉ុន្តែអាជ្ញាធរ ហាក់មិនសប្បាយចិត្តចំពោះរឿងនេះទេ។

លោក Nengah Budiasa អាយុ៤៤ឆ្នាំមកពីទីក្រុង Denpasar នៅកោះបាលី បានក្លាយជាបុគ្គលល្បីក្នុងទីក្រុង នៅពេលគាត់បង្ហាញស្នាដៃធ្វើម៉ាស ដោយកែច្នៃពីត្រឡោកដូង។
បំពាក់ដោយកញ្ចែដែលជាឧបករណ៍សំខាន់ក្នុងការបំពេញការងារប្រចាំថ្ងៃរបស់គាត់, លោក Budiasa បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនយូរប៉ុន្មាន ប៉ូលិសក្នុងតំបន់ក៏បានដឹងរឿងនេះ ហើយបានដាក់ទណ្ឌកម្មគាត់ ចំពោះការមិនបំពេញតាមស្តង់ដារសុវត្ថិភាពប្រឆាំងនឹងមេរោគឆ្លងនៅក្នុងទីក្រុង។

បើទោះបីជាលោក Budiasa មិនត្រូវបានផាកពិន័យក៏ដោយ ប៉ុន្តែគាត់ត្រូវបានប៉ូលិសដាក់ទណ្ឌកម្ម ឲ្យអាវ៉ុងនៅនឹងកន្លែង។
ប៉ូលិសនិយាយថា “គាត់មិនមានចេតនារំលោភច្បាប់ទេ ប៉ុន្តែម៉ាសដែលគាត់កំពុងប្រើ គឺមិនត្រឹមត្រូវ ព្រោះវាមិនមែនជាអ្វីដែលរដ្ឋាភិបាលណែនាំឡើយ។ ដូច្នេះយើងបានជួយគាត់ ដោយផ្តល់ឲ្យគាត់នូវម៉ាសត្រឹមត្រូវ។

លោក Budiasa បានពន្យល់ពីមូលហេតុដែលគាត់ជ្រើសរើសយកត្រឡោកដូងធ្វើជាឧបករណ៍ការពាររបស់គាត់។ គាត់គ្រាន់តែកែច្នៃត្រឡោកដូងដើម្បីអាចផ្លុំកញ្ចែបាននៅកន្លែងធ្វើការ ដោយមិនចាំបាច់ដកម៉ាសចេញគ្រប់ពេល។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបានណែនាំឲ្យប្រើម៉ាសវះកាត់ ក៏ដូចជាម៉ាស N95 និង KN95 ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Indian Express
ចុចអាន៖ ពាក់ម៉ាស ៣ស្រទាប់អំឡុងជំងឺរាតត្បាត អាចការពារបានកម្រិតណា?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


