ព័ត៌មានអន្ដរជាតិ
សិប្បកម្មវៀតណាមមួយកន្លែង យកម៉ាសប្រើរួចរាប់តោន ទៅកែច្នៃ ហើយដាក់លក់លើទីផ្សារវិញ
សិប្បកម្មមួយកន្លែងនៅខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានគេរកឃើញថា បានកែច្នៃម៉ាសដែលប្រើរួច ហើយយកទៅដាក់លក់នៅលើទីផ្សារវិញ ដើម្បីរកប្រាក់ចំណេញ។

តំណាងអង្គភាពឃ្លាំមើលទីផ្សារខេត្តបានបញ្ជាក់ថា អំពើខុសច្បាប់នេះ ត្រូវបានរកឃើញនៅទីតាំងមួយកន្លែង ក្នុងសង្កាត់ Long Binh ទីក្រុង Bien Hoa កាលពីព្រឹកថ្ងៃអាទិត្យ។
ម៉ាសមួយចំនួនធំ កំពុងត្រូវបានកែច្នៃនៅទីតាំងនោះ អំឡុងពេលសមត្ថកិច្ចចុះត្រួតពិនិត្យ។

ក្រុមមន្រ្តីក៏បានរកឃើញបាវជាង ៨០ ដែលច្រកម៉ាសកែច្នៃរួចជាង ២៣៧,០០០ មានទម្ងន់រាប់តោន នៅឯសិប្បកម្មខាងលើនិងផ្ទះក្បែរនោះផងដែរ។
លោក Nguyen Dang Giang អាយុ ៤៩ ឆ្នាំជាម្ចាស់សិប្បកម្មនេះ មិនបានបង្ហាញវិក្កយបត្រនិងឯកសារពាក់ព័ន្ធនឹងម៉ាសទាំងនោះទេ។

លោក Giang និយាយថា គាត់បានទិញម៉ាសដែលគេប្រើហើយ ពីកន្លែងជាច្រើនក្នុងទីក្រុងហូជីមិញក្នុងតម្លៃ ១,៥០០ ដុង (០,០៦ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម។
បន្ទាប់ពីដឹកម៉ាសទៅ Dong Nai គាត់បានជួលអ្នកស្រុកនិងកម្មករឲ្យលាងសម្អាតនិងស៊កដែកព្រមទាំងភ្ជាប់ខ្សែឡើងវិញ មុននឹងលក់ទៅខេត្តនានានៅតំបន់ដីសណ្តទន្លេមេគង្គ ក្នុងតម្លៃ ៨,៥០០ ដុង (០,៣ ដុល្លារ) ក្នុងមួយគីឡូក្រាម៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ វៀតណាម ចាប់បានក្រុមផលិតថ្នាំ ព្យាបាលកូវីដ ក្លែងក្លាយ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


