ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រផលិតម៉ាសតេស្តកូវីដ-១៩ អាចរកឃើញវីរុសក្នុងរយៈពេល ៩០ នាទី
ថ្មីៗនេះអ្នកវិទ្យាសាស្ត្រអាមេរិកទើបបង្កើតម៉ាសបច្ចេកវិទ្យាចុងក្រោយ ដែលអាចរកឃើញវីរុសកូវីដ-១៩ក្នុងរយៈពេល ៩០ នាទី ដោយការតេស្តខ្យល់ដកដង្ហើម។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Harvard និងវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) បានច្នៃបច្ចេកវិទ្យាសម្រាប់រកមេរោគអេបូឡានិងហ្សីកា ដោយអភិវឌ្ឍវាទៅជាឧបករណ៍ស្វែងវីរុសកូវីដ-១៩វិញកាលពីឆ្នាំមុន។ បច្ចុប្បន្ន បច្ចេកវិទ្យានេះត្រូវបានបញ្ចេញជាសាធារណៈ ដោយគេបានដាក់សមាសធាតុបង្កប់នៅខាងក្នុងម៉ាស។ វាអាចឱ្យយើងកំណត់ភាគល្អិតនៃវីរុសលើនរណាម្នាក់ នៅពេលដកដង្ហើមឬបញ្ចេញសកម្មភាព។

បណ្ឌិត Peter Nguyen អ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៅសាកលវិទ្យាល័យហាវ៉ាដ និយាយថា “យើងបានសម្រួលការធ្វើរោគវិនិច្ឆ័យឱ្យមានភាពងាយស្រួលជាងមុន ដោយច្នៃឧបករណ៍ថ្មីដាក់ជាមួយម៉ាសពាក់ ហើយរួមបញ្ចូលនូវភាពត្រឹមត្រូវខ្ពស់ដូចទៅនឹងការធ្វើតេស្ត PCR ព្រមជាមួយនឹងល្បឿនលឿនផងដែរ។”

ម៉ាសថ្មីនេះ ជាឧបករណ៍ធ្វើតេស្តដំបូងបង្អស់ដែលអាចបញ្ជាក់លទ្ធផលវិជ្ជមានឬអវិជ្ជមាននៃវីរុសកូវីដ-១៩ បានយ៉ាងត្រឹមត្រូវដូចគ្នាទៅនឹងតេស្តស្តង់ដាដែរ ប៉ុន្តែខុសគ្នាត្រង់ថា គេត្រូវរក្សាវាទុកនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពត្រជាក់ និងស្ងួត។
អ្វីដែលកាន់តែទំនើបទៀតនោះគឺថា ក្រុមអ្នកវិទ្យាសាស្ត្រក៏កំពុងបង្កើតឧបករណ៍ម្យ៉ាងទៀតដែលអាចភ្ជាប់ជាមួយម៉ាសរួចបញ្ជូនលទ្ធផលធ្វើតេស្តតាមរយៈស្មាតហ្វូនភ្លាមៗផងដែរ ដោយពន្លឿនដំណើរការតេស្តកាន់តែរហ័ស និងអនុញ្ញាតឱ្យវេជ្ជបណ្ឌិតទទួលបានលទ្ធផល បើទោះបីនៅឆ្ងាយពីមន្ទីរពិសោធន៍ក៏ដោយ។

ការអភិវឌ្ឍថ្មីៗទាំងនេះ ធ្វើឡើងដើម្បីសម្រួលឱ្យមនុស្សងាយស្រួលធ្វើតេស្តនៅផ្ទះដោយខ្លួនឯង ហើយអាចទទួលបានលទ្ធផលតាមរយៈអនឡាញក្នុងរយៈពេលដ៏ខ្លី៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ធ្លាប់ដឹងទេ! មកទល់ពេលនេះ គេប្រើឧបករណ៍អ្វីខ្លះដើម្បីកំណត់វីរុសកូវីដ-១៩?
ចុចអាន៖ ការចាក់វ៉ាក់សាំង២មុខលាយបញ្ចូលគ្នា បង្ហាញប្រសិទ្ធភាពនិងបង្កើតអង់ទីគ័រកម្រិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


