ព័ត៌មានអន្ដរជាតិ
រឿងសំខាន់៥យ៉ាងពីការបោះឆ្នោតជាប្រវត្តិសាស្ត្ររបស់អាល្លឺម៉ង់
គណបក្សឆ្វេងកណ្តាលនិយម«ប្រជាធិបតេយ្យសង្គម (SPD)»របស់ប្រទេសអាល្លឺម៉ង់ទទួលបានជ័យជម្នះប្រកៀកប្រកើយក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យកន្លងទៅនេះដែលផ្តល់ឲ្យពួកគេអាចបង្កើតរដ្ឋាភិបាលចម្រុះបាន ប៉ុន្តែពួកគេអាចស្ថិតក្នុងការចរចាពិបាកខ្លះៗ។

លោកស្រីអធិការបតី Angela Merkel ជាមេដឹកនាំនយោបាយកំពូលម្នាក់ក្នុងពិភពលោកដែលបានកាន់អំណាចរយៈពេល១៦ឆ្នាំនឹងស្ថិតក្នុងតំណែងដដែលរហូតដល់កិច្ចចរចាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះបានបញ្ចប់។
សម្រាប់ការបោះឆ្នោតជាប្រវត្តិសាស្ត្ររបស់ប្រទេសអាល្លឺម៉ង់នេះមានរឿងរ៉ាវសំខាន់៥ចំណុចគួរឲ្យចាប់អារម្មណ៍។
ទី១៖ លទ្ធផលអាក្រក់បំផុតសម្រាប់បក្សរបស់លោកស្រី Merkel
គណបក្ស«សហភាពប្រជាធិបតេយ្យគ្រឹស្ត (CDU) របស់លោកស្រី Merkel ទទួលបានលទ្ធផលអាក្រក់បំផុតមិនធ្លាប់មានរបស់ខ្លួន។ រួមដៃគ្នាជាមួយគណបក្សប្អូន«សហភាពសង្គមគ្រឹស្ត (CSU)» ទទួលបានសំឡេងគាំទ្រតែ២៤.១%ប៉ុណ្ណោះ ធៀបនឹងបក្ស SPD ទទួលបាន២៥.៧% ហើយបាត់បង់សរុបដល់ទៅ៤៩អាសនៈ ខណៈបក្ស SPD កើន៥១អាសនៈ។

មេដឹកនាំបក្ស CDU លោក Armin Laschet បានប្រាប់អ្នកគាំទ្រថា បក្សមិនពេញចិត្តនឹងលទ្ធផលទេ ប៉ុន្តែបានទទួចថា បក្សរបស់លោកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបង្កើតសម្ព័ន្ធមិត្តចម្រុះ។

ទី២៖ ជោគជ័យដ៏ធំសម្រាប់បក្សបៃតង (Greens)
បញ្ហាអាកាសធាតុជាគន្លឹះសំខាន់មួយរបស់គណបក្សបៃតងក្នុងការឃោសនា ជាពិសេសបន្ទាប់ពីមានទឹកជំនន់វាយប្រហារភាគខាងលិចប្រទេសដែលបណ្តាលឲ្យមនុស្សស្លាប់កាលពីរដូវក្តៅកន្លងទៅគឺជាផលអំណោយសំខាន់សម្រាប់បក្ស Greens។
បក្សបៃតងទទួលបានសំឡេងគាំទ្រ១៤.៨%ដែលកើន៥១អាសនៈ។ សហប្រធានបក្សលោកស្រី Annalena Baerbock ដែលជាអតីតកីឡាការិនីកាយសម្ព័ន្ធអាជីពម្នាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកបោះឆ្នោតវ័យក្មេង។

លោកស្រីបានប្រាប់អ្នកគាំទ្រកាលពីថ្ងៃអាទិត្យថា ៖«សន្ទុះនេះបានមកទីផ្សារ មកពីមនុស្សជាច្រើនចូលរួមគណបក្សរបស់យើងកាលពីឆ្នាំមុន ផ្តល់ឲ្យយើងបានលទ្ធផលល្អជាប្រវត្តិសាស្ត្រ»។
កាលពីថ្ងៃចន្ទម្សិលមិញ លោកស្រី Baerbock បាននិយាយថា បក្សបើកចំហរសម្រាប់ការចរចាជាមួយបក្សផ្សេងទៀត។ «យើងទទួលបានសំឡេងការគាំទ្រយ៉ាងច្បាស់ពីអ្នកបោះឆ្នោតដើម្បីធានានាំមកនូវការចាប់ផ្តើមថ្មីនៃប្រទេសរបស់យើង»។
ទី៣៖ គណបក្ស FDP និង Greens ទំនងជាអ្នកធ្វើស្តេច
ឥឡូវនេះ បក្សបៃតង បានក្លាយជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងសម័្ពន្ធចម្រុះជាមួយនឹងបក្ស«ប្រជាធិបតេយ្យសេរី (FDP)»ដែលផ្តោតលើពាណិជ្ជកម្មទទួលបានសំឡេងគាំទ្រ១១.៥% ហើយកើន១២អាសនៈធៀបនឹងលទ្ធផលរបស់ខ្លួនកាលពីឆ្នាំ២០១៧។

បក្ស FDP មិនធ្លាប់ចូលរួមដឹកនាំរដ្ឋាភិបាលអាល្លឺម៉ង់ទេ ប៉ុន្តែធ្លាប់ចាប់ដៃគូក្នុងសម័្ពន្ធចម្រុះជាមួយបក្ស CDU និង SPD។ ប្រធានបក្ស FDP លោក Christian Lindner បាននិយាយកាលពីថ្ងៃចន្ទថា ការពិភាក្សាស្វែងរកបានចាប់ផ្តើមជាមួយបក្សបៃតងហើយ។
ទី៤៖ បេក្ខនារីវ័យក្មេងឈ្នះអាសនៈពីមណ្ឌលលោកស្រី Merkel
មនុស្សភាគច្រើនបំផុតនៅបក្ស CDU កំពុងប្រាប់ថា អាសនៈរបស់លោកស្រី Angela Merkel បាត់បង់។ មណ្ឌលបោះឆ្នោតរបស់លោកស្រីនៅ Stralsund ភាគខាងជើងរដ្ឋ Mecklenburg-Vorpommern ដែលជ័យជម្នះបានទៅបេក្ខភាពរបស់បក្ស SPD អ្នកស្រី Anna Katharina Kassautzki អាយុទើបតែ២៧ឆ្នាំដែលធ្វើការនៅសាកលវិទ្យាល័យ Greifswald។ ប្រការនេះមានន័យថា លោកស្រី Markel ត្រូវចាកចេញពីតួនាទីជាអធិការបតីអាល្លឺម៉ង់ ហើយអត់មានអាសនៈនៅរដ្ឋសភាទៀត។

អ្នកស្រី Kassautzki បាននិយាយថា លោកស្រី Merkel ទុកស្បែកដ៏ធំនៅពីក្រោយដើម្បីបំពេញការងារ។ «លោកស្រីបានធ្វើកិច្ចការច្រើនណាស់នៅទីនេះ ហើយខ្ញុំគិតថា លោកស្រីជាអធិការបតីដ៏ខ្លាំងម្នាក់ដែលបានធ្វើជាគំរូបសម្រាប់ពួកយើង ជាពិសេសសម្រាប់ក្មេងស្រី»។
ទី៥៖ បក្សស្តាំនិយម AfD ទទួលបានសំឡេងនាំមុខនៅអាល្លឺម៉ង់ខាងកើត
គណបក្សជម្រើសសម្រាប់អាល្លឺម៉ង់ (AfD) ដែលជាបក្សស្តាំនិយម និងប្រឆាំងជនអន្តោប្រវេសន៍បាត់បង់១១អាសនៈ ប៉ុន្តែទទួលបានសំឡេងគាំទ្រឈានមុខគេនៅភាគខាងកើតអាល្លឺម៉ង់គឺរដ្ឋ Thuringia និងរដ្ឋ Saxony។
គណបក្ស AfD ដែលបានសន្យាចំពោះប្រទេសជាតិដើម្បីប្រឆាំងនឹងការបើកចំហរព្រំដែនរបស់អឺរ៉ុបទទួលបានអាសនៈលើកដំបូងនៅ Bundestage ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៧ បន្ទាប់ពីការសម្រេចចិត្តរបស់លោកស្រី Angela Merkel ទទួលយកជនអន្តោប្រវេសន៍ជាង១លាននាក់ចូលប្រទេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី