Connect with us

ព័ត៌មានអន្ដរជាតិ

ពល​រដ្ឋអាមេរិក​​៦៦លាន​នាក់​ទៀត​នៅ​តែ​មិន​ទាន់​ព្រម​ចាក់​វ៉ាក់សាំង

បានផុស

នៅ

កាល​ពី​ម្សិល​មិញ​នេះប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​លើក​ឡើង​ពី​ជោគជ័យ​នៃ​ការ​អនុវត្ត​វិធាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​នៅសហរដ្ឋ​អាមេរិក ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ត្រូវ​ប្រឹង​បន្ថែម​ទៀត ពីព្រោះ​នៅ​មាន​ពលរដ្ឋ​៦៦​លាន​នាក់​​​ទៀត​មិន​ទាន់​ចាក់​។

មន្ត្រី​របស់​រដ្ឋបាល​ ចូ បៃដិន បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា អត្រា​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​នៅ​អាមរិកបាន​កើន​ឡើង​វិញ​ជាង​២០​% បន្ទាប់​ពី​រដ្ឋាភិបាល​អនុម័ត​វិធាន​ការ​បន្ត​បន្ទាប់​ដើម្បី​បង្ខំ​ឲ្យ​ពលរដ្ឋ​ចាក់​ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ ខណៈ​ចំនួន​ឆ្លង​ និង​ស្លាប់​ថ្មី​​បាន​ថយ​ចុះ។

លោក ចូ បៃដិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ខែ​កក្កដា លោក ចូ បៃដិន បានសម្រេច​​ឲ្យ​បុគ្គលិក​រដ្ឋាភិបាល​ទាំង​អស់​ត្រូវ​តែ​ចាក់​វ៉ាក់សាំង ឬ​ធ្វើ​តេស្ត​ជា​ប្រចាំ។ ក្នុង​ខែ​កញ្ញា លោក​និយាយ​ទៀត​ថា បុគ្គលិក​​រដ្ឋាភិបាល​ត្រូវ​ការ​ចាក់​វ៉ាក់សាំង ឬ​ក៏​ត្រូវ​ប្រឈម​នឹង​បាត់​បង់​ការងារ ហើយ​ក្រុម​ហ៊ុន​ឯកជន​ធំ​​ៗ​ត្រូវ​ចាក់ ឬ​ធ្វើ​តេស្ត​ជា​ប្រចាំ​។

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ រដ្ឋ​មួយ​ចំនួន​​ ក៏​ដូច​ជា​ក្រុម​ហ៊ុនឯកជន​ធំ​ៗ​​​នៅ​សហរដ្ឋ​អាមេរិក​បាន​ផ្អាក​បុគ្គលិក​ពី​ការងារ​ដោយ​មិន​ផ្តល់​ប្រាក់​ខែ ឬ​បញ្ឈប់​ពី​ការ​ងារ​តែ​ម្តង​ដោយ​សារ​ពួក​គេ​មិន​ព្រម​ចាក់​វ៉ាក់សាំង។​

លោក បៃដិន មាន​ប្រសាសន៍​ថា ៖«វិធាន​ការ​ឲ្យ​ចាក់​វ៉ាក់សាំង​​ដែល​យើងបាន​ចាប់​ផ្តើម​កាល​ពី​រដូវ​ក្តៅ​មកកំពុង​ដំណើ​ការ»។ លោក​កត់​សំគាល់​ថា ​ច្បាប់ពេញ​លេញ​​ស្តីពី​តម្រូវ​ការ​ចាក់​វ៉ាក់សាំង​របស់​ក្រសួង​ការងារ​សម្រាប់​អាជីវកម្ម​នឹង​មក​ដល់​ឆាប់​ៗ។

លោក​ថា ៖«យើង​នៅ​មាន​មនុស្ស​៦៦​លាន​នាក់​ទៀត នៅ​តែ​មិន​ទាន់​ចាក់​វ៉ាក់សាំង​ដែល​នេះ​ជា​ចំនួន​ដ៏​ច្រើន។ យើងមិន​អាច​ឈប់​បាន​ទេ​ឥឡូវនេះ»។

តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters ចុង​ក្រោយ​បំផុត​បង្ហាញ​ថា ប្រជា​ជន​អាមេរិក​ប្រមាណ​៦៦.៣​លាន​នាក់​​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដយ៉ាង​ហោច​ណាស់​១​ដូស និង​ប្រមាណ​៥៧.៣​%​ចាក់​ពេញ​ដូស។ ប៉ុន្តែ​​​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ពលរដ្ឋ​អាមេរិក​៧៧​%​ហើយ​បានចាក់​​វ៉ាក់សាំង​ហោច​ណាស់១​ដូស​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម