ព័ត៌មានអន្ដរជាតិ
បុរស អាមេរិក ម្នាក់ ដើរកាន់សាកសពជើងមនុស្ស និងហែកទំពាដូចចំណី
កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ ទីភ្នាក់ងារសារព័ត៌មានបរទេស complex បានរាយការណ៍ពីព្រឹត្តិការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅ Vasco រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅពេលដែលមនុស្សម្នាក់បានផ្សព្វផ្សាយវីដេអូឃ្លិបបុរសម្នាក់កាន់ជើងមនុស្សដើរតាមផ្លូវ ហើយខាំហែកទទួលទានយ៉ាងគួរឲ្យខ្លាច។
ជើងដែលបុរសនោះកាន់ដើរតាមផ្លូវនិងហែកស៊ីនោះ ត្រូវបានគេជឿថាជាសរីរាង្គរបស់មនុស្សម្នាក់ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់រថភ្លើងសម្រាប់អ្នកថ្មើរជើងនៅស្ថានីយ៍ Amtrak ប្រហែល ២៥ ម៉ាយ (៤០ គីឡូម៉ែត្រ) ពី Beckerfield កាលពីថ្ងៃសុក្រ។

ក្រោយមកប៉ូលិស Kerncounty បានចាប់ខ្លួននិងកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ Resendo Tellez អាយុ ២៧ ឆ្នាំ នៅរសៀលថ្ងៃដដែល និងចោទប្រកាន់ពីបទបំផ្លិចបំផ្លាញភស្តុតាង និងផ្លាស់ទី ឬបំផ្លាញសាកសព។ គេបានរកឃើញផងដែរថា ជនសង្ស័យមានដីកាចាប់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀនផ្សេងទៀត។
ទន្ទឹមនោះទៀតសោត សាក្សីដែលឃើញហេតុការណ៍បានរាយការណ៍ប្រាប់ទូរទស្សន៍ក្នុងស្រុក KBAK ថា បុរសនោះបានយកសាច់នោះមកខាំទំពានៅកៀនជញ្ជាំង។ អ្វីៗមើលទៅដូចជាគួរឲ្យភ័យខ្លាច ព្រោះវាមិនមែនគ្រាន់តែកាន់ជើងទៅមុខប៉ុណ្ណោះទេ។ ប៉ុន្តែ គាត់ក៏ស៊ីសាច់នោះដូចជាបិសាចផងដែរ។
យ៉ាងណាក៏ដោយ កាន់តែមិនគួរឲ្យជឿ នាយកក្រុង Kern County លោក Carlos Baldobinos បានផ្តល់បទសម្ភាសន៍កាលពីបីសប្តាហ៍មុនថា មានមនុស្សម្នាក់ជាជនអនាថា គ្មានកាន់ទីជម្រកច្បាស់លាស់ ហើយត្រូវគេរាយការណ៍ថាត្រូវរថភ្លើងបុកនៅ Bakersfield ។
យ៉ាងណាមិញ អ្វីៗដែលកាន់តែស្មុគ្រស្មាញ នៅពេលដែលប៉ូលិសបញ្ជាក់ថា សាកសពមនុស្សដែលបានស្លាប់ក្នុងគ្រោះថ្នាក់រថភ្លើងនៅ Bakersfield នៅតែនៅដដែល មិនមានការបាត់បង់នោះទេ។ ដូច្នេះតើសាកសពដែលបុរសកាន់ដើរតាមផ្លូវនោះ ជាសាកសពរបស់អ្នកណា៕
សូមទស្សនាឃ្លិបមនុស្សស៊ីសាច់ជើងមនុស្សខាងក្រោម៖
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមហ៊ុនមួយ ប្រាប់ប៉ូលិសកាលីហ្វ័រញ៉ា ឲ្យឈប់ប្រើក្បាលតុក្កតា Lego មកបិទមុខជនសង្ស័យ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


