អ៊ីស្រាអែល អាចបាញ់មីស៊ីលដល់ទៅ ២,៥០០ គ្រាប់ជារៀងរាល់ថ្ងៃ ក្នុងករណីមានសង្គ្រាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល អាចបាញ់មីស៊ីលដល់ទៅ ២,៥០០ គ្រាប់ជារៀងរាល់ថ្ងៃ ក្នុងករណីមានសង្គ្រាម

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍កាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលមិនចង់ធ្វើសង្គ្រាមជាមួយក្រុមហេសបូឡាទេ ប៉ុន្តែក្នុងករណីណាមួយកើតឡើង យោធាអ៊ីស្រាអែលត្រៀមខ្លួនបាញ់មីស៊ីលរហូតដល់ ២,៥០០ គ្រាប់ក្នុងមួយថ្ងៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Uri Gordin មេបញ្ជាការរណសិរ្សការពារជាតិអ៊ីស្រាអែលបាននិយាយថា “នៅក្នុងជម្លោះកាលពីខែឧសភាជាមួយក្រុមប្រដាប់អាវុធនៅតំបន់ហ្គាហ្សា ទីក្រុងដូចជា Tel Aviv និងទីក្រុង Ashdod បានឃើញការបាញ់មីស៊ីលក្នុងចំនួនច្រើនបំផុតឆ្ពោះទៅរកពួកគេនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល” ។

លោក Gordin បាននិយាយទៀតថា “យើងបានឃើញល្បឿននៃការបាញ់គ្រាប់រ៉ុកកែតជាង ៤០០ គ្រាប់ឆ្ពោះទៅអ៊ីស្រាអែលជារៀងរាល់ថ្ងៃ ។

មេបញ្ជាការរូបនេះបញ្ជាក់ថា ការការពារជនស៊ីវិល គឺជាការទទួលខុសត្រូវរបស់បញ្ជាការរណសិរ្សការពារជាតិអ៊ីស្រាអែល ដែលទទួលបន្ទុករៀបចំប្រទេសក្នុងករណីមានការគំរាមកំហែង ជម្លោះ ឬគ្រោះមហន្តរាយ” ។

យោងតាមរបាយការណ៍បានឲ្យដឹងថា អង្គភាពនេះត្រូវបានដាក់ទណ្ឌកម្មចំពោះការឆ្លើយតបរបស់ខ្លួនទៅលើក្រុមហេសបូឡាក្នុងជម្លោះឆ្នាំ ២០០៦ ដែលបណ្តាលឲ្យជនជាតិលីបង់ជាង ១,២០០ នាក់ និងជនជាតិអ៊ីស្រាអែល ១៦០ នាក់ស្លាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ៊ីស្រាអែល បង្កើតមូលដ្ឋានទ័ពសម្ងាត់តាមដានសកម្មភាពនុយក្លេអ៊ែររបស់ អ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services