ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ សុំឲ្យ អូស្រ្តាលី ជួយការពារសង្គ្រាមចិន
រដ្ឋមន្រ្តីក្រសួងការបរទេសតៃវ៉ាន់បានអំពាវនាវដល់ប្រទេសអូស្រ្តាលីឲ្យជួយការពារសន្តិភាពនិងការពារប្រឆាំងការឈ្លានពានរបស់ប្រទេសចិនខណៈទំនាក់ទំនងរវាងទីក្រុងកង់បេរ៉ានិងប៉េកាំងបានឈានដល់កម្រិតទាបបំផុតជាថ្មីម្តងទៀតនៅសប្តាហ៍នេះ។
រដ្ឋមន្រ្តីក្រសួងការបរទេសលោក Joseph Wu បានប្រាប់ពិធីករ Stan Grant នៃកម្មវិធី The World របស់ទូរទស្សន៍ ABC News ក្នុងប្រទេសអូស្ត្រាលីថា ហានិភ័យនៃជម្លោះយោធានៅច្រកសមុទ្រតៃវ៉ាន់គឺខ្ពស់ជាងកាលពីមុនប៉ុន្តែលោកបានកត់សម្គាល់ថា ទីក្រុងតៃប៉ិមិនរំពឹងថា លោកនាយករដ្ឋមន្រ្តី Scott Morrison ឬដៃគូអន្តរជាតិណាមួយផ្សេងទៀតនឹងបញ្ជូនកងទ័ពទៅតំបន់នេះឡើយ។

សកម្មភាពយន្តហោះនិងនាវារបស់កងទ័ពចិនក្នុងទឹកចម្ងាយ១០០ម៉ាយល៍រវាងកោះតៃវ៉ាន់និងចិនដីគោកបានកើនឡើងខ្លាំងដល់អត្រាប្រកាសអាសន្នក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះខណៈអ្នកការទូតកំពូលរបស់លោកស្រីប្រធានាធិបតី Tsai Ing-wen បាននិយាយថា រដ្ឋាភិបាលឥឡូវនេះមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឈ្លានពានរបស់ចិនក្នុងការបង្រួបបង្រួមកោះនេះដោយប្រើកម្លាំងបាយ។
ក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារ លោក Wu បាននិយាយថា កោះប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះកំពុងមានអារម្មណ៍ក្តៅក្រហាយដោយសារសកម្មភាពយោធារបស់ចិនដែលកំពុងកើនឡើងខ្លាំងនៅជុំវិញកោះតៃវ៉ាន់ដែលរួមបញ្ចូលទាំងការធ្វើសមយុទ្ធចុះចតទ្រង់ទ្រាយធំចំនួនពីរលើកដែលធ្វើឡើងដោយកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនកាលពីខែវិច្ឆិកាផងដែរ។

ទីក្រុងកង់បេរ៉ានិងទីក្រុងប៉េកាំងបានជាប់ក្នុងសង្គ្រាមពាក្យសំដីចាប់តាំងពីថ្ងៃចន្ទមកបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានចែករំលែក Twitter ដែលមានរូបភាពកាត់តនៃទាហានអូស្ត្រាលីម្នាក់ដែលបានសម្លាប់ក្មេងជនជាតិអាហ្វហ្គានីស្ថានម្នាក់។
លោកនាយករដ្ឋមន្រ្តី Morrison បានហៅ Twitter នោះថាគួរឲ្យស្អប់ខ្ពើមនិងទាមទារឲ្យមានការសុំទោសពីប្រទេសចិន។ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងបានច្រានចោលការតវ៉ារបស់អូស្រ្តាលី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ News Week
ចុចអាន៖ ចិន ទទូចឲ្យអាមេរិកឈប់លក់អាវុធទៅកោះ តៃវ៉ាន់ ហើយព្រមានក្រុង តៃប៉ិ ធ្ងន់ៗ
ចុចអាន៖ តៃវ៉ាន់ផ្អាកការហោះហើរយន្តហោះចម្បាំង F-16 បន្ទាប់ពីគ្រោះថ្នាក់លើកទី ២ ក្នុងរយៈពេលមិនដល់មួយខែផង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


