Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយក្រសួងអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ ឥឡូវមកមើលប្រសិទ្ធភាពដ៏អស្ចារ្យរបស់វ៉ាក់សាំង Sputnik V

បានផុស

នៅ

កាលពីយប់ថ្ងៃសុក្រទី២៩ខែកញ្ញា ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានចេញសេចក្តីជូនដំណឹង អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​-១៩ ប្រភេទ Sputnik V របស់​ប្រទេស​រុស្ស៊ី ក្នុង​លក្ខខណ្ឌ​បន្ទាន់។

បើងាកទៅមើលទិន្នន័យពីក្រៅប្រទេសវិញ យោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីលោក Mikhail Murashko បាននិយាយថា វ៉ាក់សាំងប្រភេទនេះ បង្ហាញពីលទ្ធផលដ៏អស្ចារ្យ ប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ដោយប្រសិទ្ធភាពការពារឈានដល់ប្រមាណ ៨៣ ភាគរយឯណោះ។

ស្របពេលជាមួយគ្នានោះដែរ លោកបានបន្ថែមថា វ៉ាក់សាំងនេះក៏មានប្រសិទ្ធភាព ៩៥ ភាគរយផងដែរ ប្រឆាំងនឹងករណីធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ទម្រង់ដើម។

ចំណែកប្រទេសអារ៉ាប់រួម រកឃើញថា វ៉ាក់សាំង Sputnik V របស់រុស្ស៊ី បង្ហាញប្រសិទ្ធភាព ៩៧,៨ ភាគរយប្រឆាំងនឹងជំងឺកូវីដ-១៩ និង ១០០ ភាគរយប្រឆាំងនឹងករណីធ្ងន់ធ្ងរ ក្នុងអំឡុងពេលយុទ្ធនាការចាក់នៅក្នុងប្រទេសនេះ។

គួរបញ្ជាក់ថា នៅខែសីហាឆ្នាំ ២០២០ រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ចុះបញ្ជីវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឈ្មោះថា Sputnik V ដែលផលិតដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya៕

អត្ថបទ៖ Vann Vann 

ចុចអាន៖ ក្រសួងសុខាភិបាល អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​-១៩ ប្រភេទ Sputnik V របស់​ប្រទេស​រុស្ស៊ី ក្នុង​លក្ខខណ្ឌ​បន្ទាន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម