ព័ត៌មានអន្ដរជាតិ
មិនមែនតែ អឺរ៉ុប ទេដែលកំពុងផ្ទុះឆ្លងកូវីដជាថ្មី តំបន់អាស៊ីកណ្ដាល ក៏ដូចគ្នា (មានវីដេអូ)
អង្គការសុខភាពពិភពលោក (WHO) កំពុងជំរុញឲ្យប្រទេសអឺរ៉ុប និងអាស៊ីកណ្តាលមួយចំនួនពន្លឿនការចាក់វ៉ាក់សាំងការពារជំងឹកូវីដ ១៩ ។

ការិយាល័យប្រចាំតំបន់អឺរ៉ុបរបស់ WHO កំពុងព្រមានថា ក្នុងល្បឿនបច្ចុប្បន្ន ជីវិតមនុស្សកន្លះលាននាក់នៅអឺរ៉ុបអាចនឹងត្រូវកាត់ផ្ដាច់ ត្រឹមថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំក្រោយ ។
ការិយាល័យបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនករណីឆ្លងថ្មីដែលត្រូវបានបញ្ជាក់កាលពីសប្តាហ៍មុន បានកើនឡើងចំនួន ៦ ភាគរយនៅក្នុងប្រទេសចំនួន ៥៣ នៃតំបន់អ៊ឺរ៉ុប ក្នុងនោះករណីឆ្លងថ្មីនៅអាស៊ីកណ្តាល និងប្រទេសរុស្ស៊ីក៏កំពុងផ្ទុះឡើងផងដែរ ។

ការិយាល័យខាងលើបាននិយាយទៀតថា ការស្លាប់ដោយសារជំងឺកូវីដ ១៩ នៅក្នុងតំបន់ក៏បានកើនឡើង ១២ ភាគរយផងដែរពីសប្តាហ៍មុន ។
ស្របពេលជាមួយគ្នានេះ នាយកប្រចាំតំបន់អឺរ៉ុបរបស់ WHO លោក Hans Kluge បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយនិយាយថា អឺរ៉ុបបានត្រលប់មកក្លាយជាចំណុចកណ្តាលនៃជំងឺរាតត្បាតវិញហើយ ។

ការិយាល័យក៏បានរាយការណ៍ដែរថា ជារួមមានតែប្រជាជន ៤៧ ភាគរយប៉ុណ្ណោះនៅក្នុងតំបន់ដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ ទោះបីជាប្រទេសចំនួន ៨ នៅក្នុងតំបន់បានអួតថា មានអត្រាការចាក់វ៉ាក់សាំងខ្ពស់ក៏ដោយ ប៉ុន្តែអត្រានេះគឺទាប ជាពិសេសនៅក្នុងបាល់ទិក និងអឺរ៉ុបខាងកើត ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អឺរ៉ុប ផ្ទុះកូវីដជាថ្មីគឺជាការព្រមានដល់តំបន់ផ្សេងទៀត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ