Connect with us

ព័ត៌មានអន្ដរជាតិ

នាវា រុស្ស៊ី ដឹកប្រេង ២ លានបារ៉ែលទៅ អាមេរិក ដោយកម្រ

បានផុស

នៅ

យោងតាមទិន្នន័យតាមដានទំនិញដែលដកស្រង់ដោយសារព័ត៌មាន Bloomberg បានឲ្យដឹងថា នាវាដឹកប្រេងរុស្ស៊ីចំនួន ៤ គ្រឿងដែលពោរពេញទៅដោយប្រេងម៉ាស៊ូតចំនួន ២ លានបារ៉ែលបានចេញដំណើរទៅកាន់ឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Bloomberg បានដកស្រង់សម្ដីពីអ្នក​ជំនាញ​ម្នាក់​ដោយ​កត់​សម្គាល់​ថា វា​ជា​រឿង​កម្រ​ណាស់​ដែល​បាន​ឃើញ “បរិមាណ​ដ៏​ធំ​នេះ​មក​ដល់​ឆ្នេរ​ខាងកើត” របស់សហរដ្ឋអាមេរិក ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ចំណាត់​ការ​ដ៏​មាន​សក្ដានុពលណាមួយ​នោះ​ទេ ។

លោកស្រី Psaki បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងបានទាក់ទងជាមួយមន្ត្រី និងមេដឹកនាំជាច្រើនមកពីប្រទេសនានា រួមទាំងប្រទេសចិន រួមទាំងប្រទេសផ្សេងទៀតនៅជុំវិញពិភពលោកផងដែរ ដែលជាអ្នកផលិតប្រេង អំពីការធានាឲ្យមានការផ្គត់ផ្គង់គ្រប់គ្រាន់នៅទីនោះ” ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ទីក្រុងវ៉ាស៊ីនតោនកំពុងឈានដល់ការប្រើប្រាស់ប្រេងធំជាងគេមួយចំនួនរបស់ពិភពលោក រួមទាំងប្រទេសចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ជប៉ុន ពិចារណាបញ្ចេញប្រេងបម្រុងរបស់ខ្លួន ជួយកាត់បន្ថយតម្លៃលក់លើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម