ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Moderna មានទំនុកចិត្តផលិតវ៉ាក់សាំងកូវីដចំនួន៥០០លានដូសក្នុងឆ្នាំ២០២១
នាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stéphane Bancel បាននិយាយកាលពីថ្ងៃសុក្រទី៤ ខែធ្នូថា ក្រុមហ៊ុននេះនឹងអាចផលិតវ៉ាក់សាំងកូវីដបានចំនួន៥០០លានដូសក្នុងឆ្នាំ២០២១។

ក្រុមហ៊ុននេះបានដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅសហរដ្ឋអាមេរិកនិងសហគមន៍អ៊ឺរ៉ុបបន្ទាប់ពីលទ្ធផលពេញលេញពីការសិក្សាដំណាក់កាលចុងក្រោយបានបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធិភាព៩៤,១ភាគរយដោយគ្មានការព្រួយបារម្ភអំពីផលប៉ះពាល់ធ្ងន់ធ្ងរឡើយ។
លោក Bancel បាននិយាយនៅក្នុងសន្និសីទ Nasdaq Investor Conference ថា “សម្រាប់៥០០លានដូស ខ្ញុំពិតជាមានជំនឿទុកចិត្តដែលថាយើងនឹងទៅដល់ទីនោះបានក្នុងឆ្នាំ២០២១”។

លោកក៏បាននិយាយផងដែរថា ក្រុមហ៊ុននឹងអាចរក្សាតម្លៃ៣៧ដុល្លារសម្រាប់កម្រិតថ្នាំវ៉ាក់សាំងរបស់ខ្លួនបើទោះបីជាមានការរំពឹងទុកថាអាចនឹងធ្លាក់ចុះដល់២៥ដុល្លារសម្រាប់ការផ្គត់ផ្គង់ក្នុងបរិមាណច្រើនដូចជាជាមួយរដ្ឋាភិបាលអាមេរិកក៏ដោយ។
រដ្ឋបាលចំណីអាហារនិងឪសថគ្រោងនឹងបើកកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាមួយនៅថ្ងៃទី១៧ខែធ្នូដើម្បីពិភាក្សាអំពីសំណើរបស់ក្រុមហ៊ុនសម្រាប់ការផ្តល់ការអនុញ្ញាតជាបន្ទាន់ចំពោះវ៉ាក់សាំងកូវីដរបស់ខ្លួន។

កាលពីព្រឹកថ្ងៃសុក្រ ក្រុមហ៊ុន Moderna បានបន្តកិច្ចសន្យារបស់ខ្លួនជាមួយក្រសួងសុខាភិបាលអ៊ីស្រាអែលដើម្បីផ្គត់ផ្គង់វ៉ាក់សាំងកូវីដចំនួន៤លានដូសបន្ថែមទៀត។
ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងផ្គត់ផ្គង់វ៉ាក់សាំងរហូតដល់ទៅ១២៥លានដូសនៅត្រឹមត្រីមាសទី១នៃឆ្នាំ២០២១៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


