ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តបារម្ភខ្លាំង! រកឃើញវីរុសកូវីដបំប្លែងខ្លួន សាហាវជាងគេបំផុត
ក្រុមអ្នកជំនាញអង់គ្លេស បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងលើវីរុសកូវីដ-១៩បំប្លែងប្រភេទថ្មី ដែលគេជឿថា លេចចេញនៅក្នុងប្រទេស បុតស្វាណា ព្រោះវាជាកំណែមានធាតុបំប្លែងច្រើនជាងវីរុសណាៗទាំងអស់។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ គេទើបតែរកឃើញ១០ករណីប៉ុណ្ណោះនៃវីរុសបំប្លែងខ្លួនគេឲ្យឈ្មោះថា “Nu” នេះ។

ប៉ុន្តែវាត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសចំនួនបីរួចទៅហើយ ដែលបង្ហាញថា វីរុសបំប្លែងខ្លួនប្រភេទនេះ រីករាលដាលខ្លាំង។
វីរុសនេះមានផ្ទុកនូវធាតុបំប្លែងចំនួន៣២ប្រភេទ ជាហេតុធ្វើឲ្យវាឆ្លងខ្លាំងបំផុត ព្រមទាំងធន់នឹងវ៉ាក់សាំង ហើយមានការប្រែប្រួលចំពោះសរសៃប្រូតេអ៊ីន ច្រើនជាងប្រភេទផ្សេងៗទៀត។

លោកវេជ្ជបណ្ឌិត Tom Peacock អ្នកឯកទេសខាងមេរោគនៅមហាវិទ្យាល័យ Imperial បានពណ៌នាការរួមផ្សំនៃធាតុបំប្លែងរបស់មេរោគនេះថា “គួរឲ្យរន្ធត់”។
លោកព្រមានថា វីរុសបំប្លែងខ្លួនមានលេខកូដ B.1.1.529 មួយនេះ ពិតជាគួរឲ្យខ្លាចជាងមេរោគណាៗទាំងអស់ រួមទាំងសាហាវជាងវីរុសបំប្លែងខ្លួន Delta ដែលកំពុងត្រួតត្រាពិភពលោកផងដែរ។

គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន ការឆ្លងវីរុសបំប្លែងខ្លួន Nu ចំនួន៣ករណី ត្រូវបានគេរកឃើញនៅក្នុងប្រទេសបុតស្វាណា និង ៦ករណីនៅអាហ្វ្រិកខាងត្បូង។
ករណីមួយទៀត ក៏ត្រូវបានគេរកឃើញលើបុរសវ័យ ៣៦ ឆ្នាំម្នាក់នៅទីក្រុងហុងកុង ដែលទើបត្រឡប់មកពីទ្វីបអាហ្វ្រិកផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ វីរុសបំប្លែងខ្លួន Delta ទម្រង់ថ្មីឆ្លងលឿនមែន តែអ្នកវិទ្យាសាស្ត្រថា កុំបារម្ភ បើធ្វើរឿងនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


