ព័ត៌មានអន្ដរជាតិ
ចិនហៅឯកអគ្គរាជទូតជប៉ុននៅប៉េកាំងប្រជុំបន្ទាន់ជុំវិញការអធិប្បាយរបស់លោក អាបេ
ក្រសួងការបរទេសចិនបានកោះហៅឯកអគ្គរាជទូតជប៉ុនប្រចាំនៅទីក្រុងប៉េកាំងដើម្បីប្រជុំបន្ទាន់មួយកាលពីល្ងាច ថ្ងៃពុធ ទី១ ខែធ្នូ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បាននិយាយថា ទាំងប្រទេសជប៉ុន និងសហរដ្ឋអាមេរិកមិនអាចអោបដៃឈរមើលបានទេ ប្រសិនបើចិនវាយប្រហារតៃវ៉ាន់។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនឲ្យដឹងថា ឧបការីក្រសួងការបរទេសចិន លោក Hua Chunying បានហៅការអធិប្បាយរបស់លោក អាបេ ថា«ខុសឆ្គង» និងរំលោភលើបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងរវាងប្រទេសចិន និងជប៉ុន នៅក្នុងកិច្ចប្រជុំជាមួយឯកអគ្គរាជទូតជប៉ុនលោក Hideo Tarumi។
លោក Hua បានហៅការលើកឡើងរបស់លោក អាបេ ថាជាការប្រឆាំងដោយបើកចំហចំពោះអធិបតេយ្យភាពរបស់ចិន និងផ្តល់ការគាំទ្រយ៉ាងធំសម្បើមដលកម្លាំងឯករាជតៃវ៉ាន់។
សេចក្តីថ្លែងការណ៍និយាយថា ៖«ចិនប្រឆាំងដាច់ខាតរឿងនេះ» និងបន្ថែមថា លោក Hua បានធ្វើការបង្ហាញយ៉ាងយ៉ាងតឹងរឹងដល់ប្រទេសជប៉ុន។
កាលពីថ្ងៃពុធនិយាយនៅវេទិកាតាមអនឡាញមួយដែលរៀបចំដោយអ្នកគិតគូរតៃវ៉ាន់ លោក អាបេ បាននិយាយថា ការឈ្លានពានដោយអាវុធលើតៃវ៉ាន់នឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជប៉ុន។
លោក អាបេ ដែលបានចុះចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីឆ្នាំមុនជាប្រធានក្រុមធំបំផុតនៃគណបក្សប្រជាធិបតេយ្យសេរី និងនៅតែមានឥទ្ធិពលក្នុងជួរបក្ស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


