ព័ត៌មានអន្ដរជាតិ
អង់គ្លេសបញ្ចេញវីដេអូដំបូងនៃវ៉ាក់សាំងដែលត្រៀមចាក់ឲ្យប្រជាជន ឃើញហើយរំភើបជំនួស
វ៉ាក់សាំងការពារជំងឺកូវីដ១៩ត្រូវបានទទួលដោយមណ្ឌលសុខភាពនានានៅទូទាំងប្រទេសខណៈ NHS ជឿជាក់ថានឹងរៀបចំកម្មវិធីចាក់ថ្នាំបង្ការរោគដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តអង់គ្លេសនៅសប្តាហ៍នេះ។
រូបថតបានបង្ហាញពីអ្នកបច្ចេកទេសឱសថស្ថានដែលពាក់ម៉ាស់នៅមន្ទីរពេទ្យ Croydon University ក្នុងទីក្រុង Croydon កំពុងលើកដាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech។

ពួកគេត្រូវជម្នះឧបសគ្គខាងដឹកជញ្ជូនដ៏ស្មុគស្មាញនិងលំបាកនៅពេលទទួលបានវ៉ាក់សាំង។ វ៉ាក់សាំងនេះចាំបាច់ត្រូវរក្សាទុកក្នុងសីតុណ្ហភាព –៧០ អង្សាសេមុនពេលរលាយហើយអាចលើកចុះឡើងបានតែ៤ដងប៉ុណ្ណោះមុនពេលប្រើ។

ជាមួយនឹង៣៥៧លានដូសដែលរដ្ឋាភិបាលបានបញ្ជាទិញនិង៨០០,០០០ដូសដែលត្រូវបានបញ្ជូនដោយក្រុមហ៊ុន Pfizer វាត្រូវបានគេសង្ឃឹមថា វ៉ាក់សាំង១០លានដូសនឹងមាននៅទីនេះត្រឹមដំណាច់ឆ្នាំនេះហើយអាចនាំមកនូវទីបញ្ចប់យ៉ាងឆាប់រហ័សចំពោះជំងឺរាតត្បាត។

ការចែកចាយវ៉ាក់សាំងត្រូវបានធ្វើឡើងដោយភ្នាក់ងារសុខភាពសាធារណៈអង់គ្លេសនិង NHS ក្នុងប្រទេសអង់គ្លេស ស្កុតឡែន វេលស៍និងអៀឡង់ខាងជើងតាមរយៈប្រព័ន្ធដែលត្រូវបានកែសម្រួលជាពិសេសសម្រាប់កម្មវិធីចាក់ថ្នាំបង្ការជាតិ។

វាកើតឡើងស្របពេលដែលប្រធាននិយតករឱសថចក្រភពអង់គ្លេសនិយាយថា គ្មានអ្វីត្រូវសង្ស័យទេអំពីសុវត្ថិភាពរបស់វ៉ាក់សាំងកូវីដបន្ទាប់ពីចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងបង្អស់ដែលអនុញ្ញាតឲ្យប្រើវ៉ាក់សាំងសម្រាប់ការប្រើប្រាស់ជាបន្ទាន់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រទេសមួយទៀតអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer បន្ទាប់ពីអង់គ្លេស
ចុចអាន៖ អង់គ្លេស ហ៊ានផ្តល់សំណងខ្ទង់សែនដុល្លារបើអ្នកចាក់វ៉ាក់សាំងហើយ រងផលប៉ះពាល់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


