ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ឲ្យយោធាចិញ្ចឹមតែមន្ត្រីស្មោះត្រង់បានហើយ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជំរុញយោធាធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធអប់រំរបស់ខ្លួន និងចិញ្ចឹមបីបាច់តែមេទ័ពស្មោះត្រង់ដាច់ខាតចំពោះគណបក្សកាន់អំណាច ក្នុងសកម្មភាពស្របតាមយុទ្ធនាការមនោគមវិជ្ជាដែលកំពុងបន្តរបស់ប្រទេសនេះ ។

កាសែត Rodong Sinmun របស់គណបក្សកាន់អំណាចបានរាយការណ៍នៅ ថ្ងៃអង្គារនេះថា លោក គីម បាននិយាយបែបនេះនៅ ក្នុងកិច្ចប្រជុំស្តីពីការអប់រំមនោគមវិជ្ជាដែលបានធ្វើឡើងកាលពីចុងសប្តាហ៍ ។
លោក គីម បាននិយាយថា ការអប់រំផ្នែកយោធាចាំបាច់ត្រូវប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឺងនូវគំនិត និងគោលនយោបាយរបស់គណបក្ស គឺចិញ្ចឹមតែមន្ត្រីស្មោះត្រង់ ។ លោកបានអំពាវនាវឲ្យធ្វើការអប់រំយោធាជឿនលឿនបំផុត ក៏ដូចជាពង្រឹងជំហរស្នូលរបស់កងកម្លាំងប្រដាប់អាវុធក្នុងប្រទេសផងដែរ ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងមុនថ្ងៃទី ៣០ ខែធ្នូ ជាខួបលើកទី ១០ ដែលលោក គីម នឹងក្លាយជាមេបញ្ជាការយោធាកំពូលរបស់ប្រទេស ។
ទន្ទឹមនោះ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបាននិយាយថា “កិច្ចជុំនេះបានកើតឡើង នៅ ពេលដែលលោក គីម ត្រូវបានគេមើលឃើញថាកំពុងព្យាយាមពង្រឹងឯកភាពជាតិ និងរឹតបន្តឹងវិន័យក្នុងចំណោមបុគ្គលិកយោធា ស្របពេលមានវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីរោគរាតត្បាតកូវីដ ១៩ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កូរ៉េខាងជើង ប្រហារជីវិតនិស្សិតម្នាក់ ដោយសាររឿង “Squid Game” (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ