Connect with us

ព័ត៌មានអន្ដរជាតិ

តើមេទ័ព វៀតណាម ហ័ង ស៊ុនចៀន ខ្លាំងប៉ុនណាទៅទើបហ៊ានចោទ កម្ពុជា ថានាំជំងឺឆ្លងទៅប្រទេសខ្លួន? (មានវីដេអូ)

បានផុស

នៅ

មេទ័ពព្រំដែនវៀតណាមលោក ហ័ង ស៊ុនចៀន (Hoang Xuan Chien) ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ចេញប្រតិកម្មខ្លាំងៗពាក់ព័ន្ធនឹងការចោទប្រកាន់កម្ពុជាថា ជាប្រភពនាំជំងឺឆ្លងចូលទៅ ក្នុងប្រទេសវៀតណាម គឺជា​ឧត្តម​សេនីយ៍​ជាន់ខ្ពស់​ក្នុង​ជួរ​កងទ័ព​ប្រជាជន​វៀត​ណាម មាន​ឋានៈ​ជា​ឧត្តម​សេនីយ៍​ឯក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នលោកជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមទទួលបន្ទុកកិច្ចការបរទេស និងព្រំដែន ។ នៅ ក្នុងបក្សកុម្មុយនិស្តវៀតណាម លោកជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សទី ១៣ និងជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមយោធាផងដែរ ។

ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៩ លោក Hoang Xuan Chien កាន់តំណែងជានាយករងសាលាឆ្មាំព្រំដែន ហើយនៅឆ្នាំ ២០០៩ ដដែលនោះលោក​ត្រូវ​បាន​ចាត់​តាំង​ជា​មេ​បញ្ជាការ​កង​ឆ្មាំ​ព្រំដែន​ខេត្ត Thua Thien Hue ។ ឆ្នាំ ​២០១២ លោក​ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​ឆ្មាំ​ព្រំដែន​វៀតណាម និង​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​ឧត្តម​សេនីយ៍​ត្រី ។

ឆ្នាំ ​២០១៣ លោក​បាន​ផ្លាស់​ទៅ​ ជា​មេបញ្ជាការ​រង និង​ជា​នាយ​សេនាធិការ​នៃ​កង​ការពារ​ព្រំដែន​វៀតណាម ហើយនៅ ខែខែវិច្ឆិកា ឆ្នាំ ២០១៥ លោក Hoang Xuan Chien ត្រូវបានតែងតាំងជាមេបញ្ជាការឆ្មាំព្រំដែនវៀតណាម ខណៈនៅ ខែ​មេសា ឆ្នាំ ២០១៦ លោក​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​ឧត្តម​សេនីយ៍​ឯក ។

រហូតដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានតែងតាំងឧត្តមសេនីយឯក Hoang Xuan Chien ដែលជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការមជ្ឈិមយោធា និងមេបញ្ជាការឆ្មាំព្រំដែន ទៅ ជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ។

ចំណែកនៅ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានប្រគល់សេចក្តីសម្រេចដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយឯកដល់លោក Hoang Xuan Chien ជាប្រមុខកងទ័ពប្រជាជន ។ នៅ ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ ក្នុងមហាសន្និបាតជាតិលើកទី ១៣ របស់បក្ស លោកត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាណត្តិទី ១៣ ពីឆ្នាំ ២០២១ ដល់ ២០២៦ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ មេទ័ពការពារព្រំដែនវៀតណាមរូបនេះបានរៀបចំសន្និសិទស្តីវិធានការការពារការឆ្លងជំងឺកូវីដ ១៩ តាមព្រំដែនវៀតណាម-កម្ពុជា ។ នៅ ពេលនេះ លោក Hoang Xuan Chien បាននិ​យាយថា បើវៀតណាមមិនធ្វើការប្រុងប្រយ័ត្នទេ ជំងឺឆ្លងពីកម្ពុជានឹងចូលទៅ វៀតណាម ដូចជំនន់ទឹកទន្លេមេគង្គ ។ ស​ម្តេ​ចតេជោ បានហៅ សម្តីបែបនេះថា បានធ្វើឲ្យសម្តេចមានការឈឺចាប់ ​និងថា មេទ័ពវៀតណាមរូបនេះ មិនត្រូវប្រើប្រាស់ពាក្យសម្តីយ៉ាងនេះមកលើប្រទេសជិតខាងនោះឡើយ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Wikipedia

ចុចអាន ៖ សម្តេចតេជោ បានទាត់ចោលការចោទប្រកាន់របស់មេទ័ពវៀតណាមដែលថាកម្ពុជានាំជំងឺឆ្លងទៅ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ពលរដ្ឋជុំវិញអាងកំពីងពួយនៅតែបន្តបូមទឹកចេញពីអាងដើម្បីស្រោចស្រពស្រូវប្រាំង ទោះបីមានការហាមឃាត់ពីមន្ត្រីជំនាញ

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

ហេតុអ្វីលោក Warren Buffett ចៀសវាងវិនិយោគលើមាស ខណៈមហាសេដ្ឋីផ្សេងទៀតពេញនិយម

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស១,៥លាននាក់៖ សិក្ខាកាមសប្បាយចិត្តពេលបានចុះហាត់ការ

សន្តិសុខសង្គម១២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិសនី​ឆេះ អស់​កញ្ចុះ​៦​ក្នុង​ភោជនីយដ្ឋាន​ម្ហូប​ធម្មជាតិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រ ប្រារព្ធពិធីបុណ្យឧទ្ទិសមហាកុសលជូន អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី  គម្រប់ខួប៤ឆ្នាំ 

Sokha Hotels

ព័ត៌មានពេញនិយម