ព័ត៌មានអន្ដរជាតិ
វៀតណាម បញ្ជូនជនជាតិ ម៉ាឡេស៊ី ៩ នាក់ទៅប្រទេសកំណើតវិញ ពាក់ព័ន្ធប្រតិបត្តិការឆបោក
ជនជាតិម៉ាឡេស៊ី ៩ នាក់ ត្រូវបញ្ជូនចេញពីទីក្រុងហូជីញភ្លាមៗ បន្ទាប់ពីពួកគេបានចូលប្រទេសវៀតណាមដើម្បីធ្វើការប្រតិបត្តិការឆបោក នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន VnExpress កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៤។
យោងតាមការស៊ើបអង្កេត ជនជាតិម៉ាឡេស៊ីទាំងប្រាំបួននាក់ដែលមានអាយុពី ២៥ទៅ ៣៨ ឆ្នាំបានចូលប្រទេសវៀតណាមដោយប្រកាសថាខ្លួនជាភ្ញៀវទេសចរ អ្នកដែលមកលេងសាច់ញាតិ ឬស្វែងរកការចុះកិច្ចសន្យាអាជីវកម្ម។ ប៉ុន្តែនៅពេលមកដល់ទីក្រុងហូជីមិញ ពួកគេត្រូវបាននាំទៅផ្ទះវីឡាមួយក្នុងសង្កាត់ Binh Trung Tay ក្នុងទីក្រុង Thu Duc ដើម្បីធ្វើការសម្រាប់ប្រតិបត្តិការឆបោកតាមទូរស័ព្ទដែលដំណើរការដោយជនជាតិម៉ាឡេស៊ីផ្សេងទៀត។

ទន្ទឹមនោះដែរ ប៉ូលិសបានបញ្ចាក់ទៀតថា ការងាររបស់ពួកគេគឺទូរស័ព្ទទៅមនុស្សនៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងទៀត ដោយក្លែងខ្លួនជាមន្ត្រីប៉ូលិស ព្រះរាជអាជ្ញា ឬភ្នាក់ងារតុលាការ ដើម្បីបោកប្រាស់ជនរងគ្រោះក្រោមសេណារីយ៉ូដែលបានគ្រោងទុកផ្សេងៗគ្នា។ ពួកគេម្នាក់ៗទទួលបានប្រាក់ខែ ២០ លានដុង (៧៨៩ ដុល្លារ) ក្នុងមួយខែ ក្រៅពីអាហារឥតគិតថ្លៃ និងកន្លែងស្នាក់នៅ។
ក្រោយមកប៉ូលិសនៅទីក្រុងហូជីមិញ បានសហការជាមួយ ASEANAPOL ដើម្បីស្វែងរកអាសយដ្ឋានរបស់ក្រុមជនសង្ស័យ និងឆ្មក់ចូលទៅចាប់ខ្លួនពួកគេ។ ក្រុមជនសង្ស័យម៉ាឡេស៊ីគឺជាប្រតិបត្តិការមួយក្នុងចំណោមប្រតិបត្តិការក្លែងបន្លំជាច្រើនដែលប៉ូលិសនៃក្រុងហូជីមិញបានចាប់ខ្លួននាពេលថ្មីៗនេះ ដោយសហការជាមួយសហការីក្នុងប្រទេសផ្សេងៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយតុលាការសម្រេចកាត់ទោសប្រហារជីវិត អតីតសេដ្ឋិនី វៀតណាម ប្តឹងឧទ្ធរណ៍ទៅវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


