Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! អគ្គិភ័យកំពុងឆាបឆេះ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ហុងកុង 

បានផុស

នៅ

មនុស្សរាប់រយនាក់ កំពុងជាប់នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោករបស់ទីក្រុងហុងកុង បន្ទាប់ពីមានអគ្គិភ័យនៅថ្ងៃពុធនេះ។

កាសែត South China Morning Post បានរាយការណ៍ថា មនុស្សជាង៣០០នាក់ កំពុងជាប់នៅលើដំបូលអគារ ហើយយ៉ាងតិច៤នាក់បានរងរបួស។

អគ្គិភ័យ​បាន​ឆាបឆេះ​នៅវេលា​ម៉ោង ១២ និង ៣៧ នាទីថ្ងៃត្រង់ ក្នុងបន្ទប់គ្រប់គ្រងចរន្តអគ្គិសនី មុនពេលរីករាលដាលកាន់តែធំឡើងៗ។

ដោយដកស្រង់សម្តីមន្ត្រីប៉ូលិសនៅកន្លែងកើតហេតុ សារព័ត៌មាន Citizen News បានរាយការណ៍ថា ចំនួនមនុស្សដែលជាប់នៅលើដំបូលមានរហូតដល់ទៅ៣៥០នាក់ ហើយមនុស្ស ១០០នាក់ផ្សេងទៀត កំពុងរង់ចាំការជួយសង្គ្រោះនៅជាន់ទី៥។

ភ្លើងឆេះនៅតែកំពុងបន្ត ហើយកម្រិតប្រកាសអាសន្នត្រូវបានបង្កើន ខណៈក្រុមពន្លត់អគ្គិភ័យព្យាយាមជួយសង្គ្រោះមនុស្សមួយចំនួន ដោយប្រើជណ្តើរសង្គ្រោះបន្ទាន់។

មនុស្សចំនួន១៥០នាក់ ត្រូវបានជម្លៀសចេញពីអគារកម្ពស់៣៨ជាន់មួយនេះ នៅក្នុងសង្កាត់ Causeway Bay៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera 

ចុចអាន៖ ផ្ទុះឃ្លាំងស្តុកសារធាតុគីមីដ៏ខ្លាំងក្លានៅឥណ្ឌា សម្លាប់មនុស្ស ១២ នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម