ព័ត៌មានអន្ដរជាតិ
៣ប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងជួបគ្រោះមហន្តរាយខុសៗគ្នា (មានវីដេអូ)
ប្រទេសចំនួន៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិ ដោយបានសម្លាប់និងជម្លៀសមនុស្សជាច្រើននាក់។
នៅប្រទេស ហ្វីលីពីន តួលេខអ្នកបាត់បង់ជីវិតពីព្យុះទីហ្វុងដ៏អាក្រក់បំផុតដែលវាយប្រហារប្រទេសហ្វីលីពីន បានកើនឡើងដល់២០៨នាក់ហើយ។

ប៉ូលិសបានឲ្យដឹងថា មនុស្សយ៉ាងតិច ២៣៩នាក់បានរបួស និង៥២នាក់កំពុងបាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុង Rai វាយប្រហារភាគខាងត្បូង និងកណ្តាលនៃប្រជុំកោះហ្វីលីពីន។
ស្របពេលជាមួយគ្នានោះ មនុស្សជាង៣០ម៉ឺននាក់ត្រូវជម្លៀសចេញពីផ្ទះ និងរមណីយដ្ឋានតាមមាត់សមុទ្រ។
នៅប្រទេស ម៉ាឡេស៊ី មនុស្សជាង៣០,០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេក្នុងប្រទេសម៉ាឡេស៊ី ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធនឹងទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

ប្រជាជាតិត្រូពិចនៅតំបន់អាស៊ីអាគ្នេយ៍នេះ តែងតែជួបប្រទះនូវរដូវខ្យល់ព្យុះមូសុងនាចុងឆ្នាំ ដោយទឹកជំនន់បានជំរុញឲ្យមានការជម្លៀសប្រជាជនយ៉ាងច្រើន។
ភ្លៀងធ្លាក់ចាប់តាំងពីថ្ងៃសុក្រមក បានបណ្តាលឲ្យទឹកទន្លេហូរហៀរ លិចតំបន់ទីក្រុងជាច្រើន និងកាត់ផ្តាច់ផ្លូវសំខាន់ៗ ធ្វើឲ្យអ្នកបើកបររថយន្តរាប់ពាន់នាក់ត្រូវជាប់គាំង។
នៅឥណ្ឌូណេស៊ី ភ្នំភ្លើង Semeru បានផ្ទុះកាលពីព្រឹកថ្ងៃអាទិត្យទី១៩ខែធ្នូ ដោយបានបាញ់ផេះឡើងលើកម្ពស់២គីឡូម៉ែត្រ ហើយជំរុញឲ្យអាជ្ញាធរព្រមានប្រជាជនឲ្យនៅឆ្ងាយពីភ្នំភ្លើងនេះ។

កាលពីដើមខែនេះ ការផ្ទុះភ្នំភ្លើង Semeru បានបញ្ចេញពពកផេះ និងកម្អែ ដែលបានសម្លាប់មនុស្សចំនួន៤៦នាក់ និងច្រើននាក់ទៀតបាត់ខ្លួន ខណៈរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ។
មជ្ឈមណ្ឌលកាត់បន្ថយគ្រោះថ្នាក់បន្ទុះភ្នំភ្លើង និងភូមិសាស្ត្រ (PVMBG) របស់ប្រទេសឥណ្ឌូណេស៊ី បានព្រមានអ្នករស់នៅក្បែរនោះ កុំឲ្យធ្វើសកម្មភាពណាមួយក្នុងរង្វង់ចម្ងាយ៥គីឡូម៉ែត្រនៃចំណុចផ្ទុះ ហើយត្រូវរក្សាចម្ងាយ ៥០០ ម៉ែត្រពីមាត់ទន្លេ ដោយសារហានិភ័យនៃលំហូរកម្អែភ្នំភ្លើង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ចំនួនអ្នកស្លាប់ពីព្យុះទីហ្វុង នៅហ្វីលីពីន កើនដល់ ២០៨ នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


