ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តព្រមាន៖ មនុស្សអាចឆ្លងវីរុសកូវីដបំប្លែងខ្លួន ថ្មីដ៏សាហាវ ៣ប្រភេទ ពីសត្វក្តាន់
អ្នកវិទ្យាសាស្ត្របានព្រមានថា មនុស្សអាចឆ្លងវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី និងមានឥទ្ធិពលខ្លាំងក្លាពីសត្វក្តាន់។
យ៉ាងហោចណាស់មានវីរុសបំប្លែងខ្លួន៣ប្រភេទ ត្រូវបានរកឃើញនៅក្នុងសត្វក្តាន់កន្ទុយស។
ឥឡូវនេះការសិក្សាមួយនៅរដ្ឋ Ohio សហរដ្ឋអាមេរិកបានកំណត់សត្វនេះថា ជាកន្លែងស្តុកដ៏មានសក្តានុពលសម្រាប់ការរីករាលដាលនៃមេរោគសាហាវ ដល់មនុស្ស។
សាស្ត្រាចារ្យ Andrew Bowman អ្នកនិពន្ធជាន់ខ្ពស់នៃការសិក្សានៅសាកលវិទ្យាល័យរដ្ឋ Ohio បាននិយាយថា “ផ្អែកលើភស្តុតាងពីការសិក្សាផ្សេងទៀត យើងបានដឹងថា ពួកគេកំពុងត្រូវបានលាតត្រដាងនៅក្នុងព្រៃ ហើយនៅក្នុងបន្ទប់ពិសោធន៍ យើងអាចឆ្លងពួកវា។ មេរោគអាចចម្លងពី សត្វក្តាន់ទៅសត្វក្តាន់។ ក៏មានប្រភពសក្តានុពលផងដែរថា វីរុស SARS-CoV-2 ប្រភេទថ្មី នឹងចម្លងមកមនុស្ស”។
វីរុសបំប្លែងខ្លួនចំនួន៣ប្រភេទ ត្រូវបានរកឃើញក្នុងជាងមួយភាគបីនៃសត្វចំនួន៣៦០ក្បាល នៅទីតាំងចំនួនប្រាំមួយផ្សេងគ្នា។
សំណាកពីច្រមុះសត្វក្តាន់ ត្រូវបានប្រមូលនៅចន្លោះខែមករា ដល់ខែមីនាឆ្នាំ២០២១ ពោលគឺកើតឡើងមុនពេលវីរុសបំប្លែងខ្លួន Delta វាយលុកពិភពលោក។
លំដាប់ហ្សែនបានបង្ហាញពីវីរុសបំប្លែងខ្លួន ដែលដូចគ្នាទៅនឹងប្រភេទដែលមាននៅក្នុងខ្លួនអ្នកជំងឺកូវីដ។ វត្តមានជាបន្តរបស់វីរុសទាំងនេះ អាចបញ្ជាក់ថា មេរោគអាចបង្កបង្កើត និងរស់រាននៅក្នុងសត្វក្តាន់ព្រៃ។
វាមិនត្រូវបានគេដឹងទេថាតើសត្វក្តាន់ឆ្លងមេរោគនេះដោយរបៀបណា ឬថាតើពួកវាអាចឆ្លងទៅមនុស្ស និងប្រភេទសត្វដទៃទៀតដោយរបៀបណា ឬមេរោគវិវត្តយ៉ាងដូចម្តេចនៅក្នុងខ្លួនរបស់សត្វទាំងនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ កុំបារម្ភ! ការចាក់វ៉ាក់សាំងលាយគ្នា បង្កើតប្រព័ន្ធភាពស៊ាំខ្លាំងក្លាប្រឆាំង វីរុស
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


