ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ចាក់វ៉ាក់សាំងកូវីដដូសទី ៤ ដល់ក្រុមមនុស្ស ២ ប្រភេទ ទោះចាក់ដូសទី ៣ បាន ៤ ខែក៏ដោយ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett កាលពីថ្ងៃអាទិត្យបាននិយាយថា ការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ដូសទី ៤ នឹងត្រូវធ្វើឡើងសម្រាប់មនុស្សដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ រួមជាមួយបុគ្គលិកពេទ្យ ដែលចាក់ដូសទី ៣ បានរយៈពេល ៤ ខែ ។

ទន្ទឹមនោះ ការចាក់វ៉ាក់សាំងដូសទី ៤ បានចាប់ផ្តើមរួចទៅហើយកាលពីចុងខែធ្នូសម្រាប់មនុស្សចាស់នៅក្នុងមណ្ឌលថែទាំ និងអ្នកដែលមានភាពស៊ាំនឹងជំងឺ ។
អ៊ីស្រាអែលបានចាប់ផ្តើមចាក់វ៉ាក់សាំងលើកទី ៣ កាលពីខែសីហាឆ្នាំមុន ហើយមនុស្ស ៤.២៥ លាននាក់ ឬ ៤៦ ភាគរយនៃចំនួនប្រជាជនរបស់ខ្លួនត្រូវបានចាក់វ៉ាក់សាំង ។

ប៉ុន្តែនៅក្នុងខែវិច្ឆិកា ប្រទេសនេះបានឃើញថាករណីឆ្លងកូវីដចាប់ផ្តើមកើនឡើងម្តងទៀត ។ ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃបាននៅតែមានប្រហែល ៥,០០០ ករណីក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលកំពុងបង្កើនវិធានការកម្ចាត់មេរោគ ដូចជាទាមទារភស្តុតាងនៃការចាក់វ៉ាក់សាំង ឬលទ្ធផលតេស្តអវិជ្ជមានកូវីដដើម្បីចូលទៅក្នុងភោជនីយដ្ឋាន និងផ្សារទំនើបជាដើម ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក Bennett បាននិយាយជាចុងក្រោយថា រដ្ឋាភិបាលកំពុងរក្សាគោលដៅរបស់ខ្លួនក្នុងការរក្សាសេដ្ឋកិច្ចបើកចំហ ខណៈពេលដែលការពារអ្នកដែលងាយរងគ្រោះបំផុតពីការឆ្លងមេរោគ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?