Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ងាកទៅរកការនាំចេញផ្លែឈើស្រស់តាមផ្លូវរថភ្លើង ចិន-ឡាវ

បានផុស

នៅ

ប្រទេសថៃគ្រោងនឹងចរចាជាមួយរដ្ឋាភិបាលឡាវ និងចិនសម្រាប់កិច្ចសហប្រតិបត្តិការដឹកជញ្ជូនទំនិញកាន់តែជិតស្និទ្ធតាមរយៈគម្រោងរថភ្លើងល្បឿនលឿន ឡាវ-ចិន ដោយសង្ឃឹមថា វានឹងជំរុញការនាំចេញផ្លែឈើស្រស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបន្ទាប់ពីការទៅពិនិត្យច្រកគយនៅស្ពានមិត្តភាពថៃ-ឡាវ ក្នុងខេត្ត Nong Khai និងជួបជាមួយវិស័យឯកជនភាគឦសាន និងតំណាងសភាពាណិជ្ជកម្មថៃ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit បាននិយាយថា កិច្ចសហប្រតិបត្តិការដឹកជញ្ជូន ប្រសិនបើសម្រេចបាន វាក៏​នឹង​ជួយ​លើក​កម្ពស់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​រួម​រវាង​ថៃ និង​ឡាវ ព្រម​ទាំង​ចិន​ផង​ដែរ ។

លោក Jurin បាននិយាយថា ក្រសួងបាននិងកំពុងធ្វើការលើ “យុទ្ធសាស្ត្រពាណិជ្ជកម្មព្រំដែន” ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃគម្រោងរថភ្លើងល្បឿនលឿនឡាវ-ចិន ដែលបានបើកដំណើរការនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ និងស្វែងរកមធ្យោបាយជំរុញការនាំចេញ និងពាណិជ្ជកម្មឆ្លងព្រំដែនរបស់ប្រទេស ។

លោក Jurin Laksanawisit

កាល​ពី​ឆ្នាំ​មុន ទំហំ​ពាណិជ្ជកម្ម​ព្រំដែន ​ថៃ-ឡាវ​ បាន​កើន​ឡើង​ជិត ២០០ ​ពាន់​លាន​បាត កើន ១២.៥៨ ភាគរយធៀប​នឹង​ឆ្នាំ​មុន ។ ក្នុងចំណោមចំនួនសរុប ការនាំចេញពីប្រទេសថៃមានចំនួន ១១២.៤៣៧ ពាន់លានបាត កើនឡើង ២០.១៣ ភាគរយពីឆ្នាំ ២០២០ ដែលបណ្តាលឲ្យមានចំនួនពាណិជ្ជកម្មមានតម្លៃ ៣១ ពាន់លានបាត ។

លោក Jurin ក៏បានសន្យាថានឹងប្រើប្រាស់ផ្លូវរថភ្លើងល្បឿនលឿន ឡាវ-ចិន ឲ្យល្អបំផុតដើម្បីដឹកជញ្ជូនផលិតផលបន្ថែមទៀត ។ លោកបាននិយាយថា “យើងចង់ចរចាជាមួយរដ្ឋាភិបាលចិនដើម្បីអនុញ្ញាតឲ្យដឹកជញ្ជូនផ្លែឈើថៃក្នុងរដូវប្រមូលផលខាងមុខចន្លោះខែមីនាដល់ខែឧសភាឆ្នាំនេះ” ។

បច្ចុប្បន្ន ប្រទេសចិនអនុញ្ញាតឲ្យដឹកជញ្ជូនទំនិញដែលទាក់ទងនឹងរ៉ែ កៅស៊ូ និងដំឡូងមីតែប៉ុណ្ណោះ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនមួយនេះ ។

នៅប្រទេសថៃ គម្រោងនេះចែកចេញជាបីដំណាក់កាល គឺផ្នែកបាងកក-នគររាជសីមា ប្រវែង ២៥៣ គីឡូម៉ែត្រ ផ្នែកនគររាជសីម៉ា-ណងខៃ ប្រវែង ៣៥៦ គីឡូម៉ែត្រ និងផ្នែកណងខៃ-វៀងច័ន្ទ ប្រវែង ១៦ គីឡូម៉ែត្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ថៃ រកឃើញ “កប៉ាល់ខ្មោច” មួយគ្រឿងអណ្ដែតចូលដែនទឹកខ្លួន (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាម ទទួលពលករ ពលការិនី មកពីប្រទេសថៃ ចំនួន ១៧នាក់

កីឡា៨ ម៉ោង មុន

ការ​ប្រកួត​ថ្ងៃ​ទី២៨​ មិថុនា​ ជា​ការ​សម្រេច​បំណង​ធំ​មួយ​របស់​ ពេជ្រ អាទិទេព​

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ 

ព័ត៌មានជាតិ៩ ម៉ោង មុន

ថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជាដែរ

Sokha Hotels

ព័ត៌មានពេញនិយម