Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះវីរុសក្លាយពូជពី អូមីក្រុង កាន់តែសាហាវ រាលដាលមកដល់ អាស៊ីអាគ្នេយ៍ហើយ

បានផុស

នៅ

សារព័ត៌មាន KAN បានរាយការណ៍ថា ពេលនេះ ការឆ្លងវីរុសប្រភេទថ្មីដែលក្លាយពូជពី អូមីក្រុង ចំនួន២០ករណី ត្រូវបានរកឃើញនៅក្នុងប្រទេស អ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុសបំប្លែងខ្លួនក្លាយពូជថ្មី ដែលគេស្គាល់ថា BA2 ត្រូវបានរកឃើញអំឡុងការធ្វើតេស្តហ្សែនសំណាកអ្នកជំងឺ។ វាមានផ្ទុកបម្រែបម្រួលច្រើនជាង អូមីក្រុង ទម្រង់ដើមហើយអាចសាហាវជាង។

BA2 ត្រូវបានគេឃើញជាលើកដំបូងនៅក្នុងប្រទេសចិនកាលពីប៉ុន្មានសប្តាហ៍មុន ហើយគេសង្ស័យថា វាមានប្រភពចេញមកពីប្រទេសឥណ្ឌា។ វីរុសបំប្លែងខ្លួនក្លាយពូជថ្មីនេះ ក៏ត្រូវបានគេរកឃើញផងដែរនៅក្នុងប្រទេសដាណឺម៉ាក អូស្ត្រាលី កាណាដា និងសិង្ហបុរី។

​ក្នុង​របាយការណ៍​របស់ KAN ក្រុមអ្នក​វិទ្យាសាស្ត្របាន​និយាយ​ថា ​ពួកគេ​មាន​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​វិវត្ត​ថ្មី​នេះ។

ក្នុងរយៈពេល១០ថ្ងៃកន្លងមកនេះ ប្រទេសអ៊ីស្រាអែលមានអ្នកឆ្លងកូវីដក្នុងកម្រិតបំបែកកំណត់ត្រាថ្មី ដោយកើនឡើងពី១២,០០០ករណីក្នុងមួយថ្ងៃ ដល់៤៨,០០០ករណី ប៉ុន្តែក្រុមអ្នកជំនាញជឿថា ចំនួនអ្នកឆ្លងពិតប្រាកដ ទំនងជាខ្ពស់ជាងនេះឆ្ងាយណាស់។

ចំនួន​អ្នក​ជំងឺ​ធ្ងន់ធ្ងរ​ក៏​បាន​ចាប់​ផ្តើម​កើន​ឡើង​ដែរ។ មានអ្នកជំងឺ២៨៣នាក់កាលពីថ្ងៃព្រហស្បតិ៍ បើធៀបនឹង១៣៦នាក់កាលពីមួយសប្តាហ៍មុន។

លើសពីនេះ អ្នកជំងឺថ្មីចំនួន២៨៤នាក់ត្រូវបានចាត់ទុកថា ធ្ងន់ធ្ងរពោលគឺកើនឡើង ១៨៩% បើធៀបនឹងសប្តាហ៍មុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ JP

ចុចអាន៖ WHO ប្រាប់ឲ្យប្រើថ្នាំ ២ប្រភេទ ព្យាបាល អូមីក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម