Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងតម្លៃសាច់ជ្រូក និងសាច់ក្រពើដែលកំពុងត្រូវប៉ាន់នៅ ថៃ

បានផុស

នៅ

កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មួយ​កន្លែងនៅប្រទេសថៃបាន​បង្ហោះ​លើបណ្ដាញសង្គម Facebook ថា សាច់ក្រពើមានតម្លៃ ៧០ បាត (ជាង ២ ដុល្លារ) ​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​ថោកជាង​សាច់​ជ្រូក​ដែល​មានតម្លៃ​ប្រហែល ២០០ បាត (ជាង ៦ ដុល្លារ) ​ក្នុង​មួយ​គីឡូក្រាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិដ្ឋានបាននិយាយថា សាច់ក្រពើមានរសជាតិស្រដៀងនឹងសាច់មាន់ ហើយវាសម្បូរទៅដោយប្រូតេអ៊ីន និងធ្វើឲ្យមានសុខភាពល្អផងដែរ ។

ទន្ទឹមនោះ ដោយសារតែតម្លៃសាច់ជ្រូកឡើងថ្លៃធ្វើឲ្យប្រជាជនងាកទៅរកការទទួលទានសាច់ក្រពើវិញ ហើយចំនួនក្រពើដែលត្រូវសម្លាប់ជារៀងរាល់ខែបានកើនឡើងទ្វេដង ពោលដល់ ២០,០០០ ក្បាល ។

ដំបូងឡើយអាជ្ញាធរ​ថៃ​​អះអាង​ថា កង្វះ​សាច់​ជ្រូក​របស់​ប្រទេស​នេះ​គឺ​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ។ ប៉ុន្តែ​ករណី​មួយនេះត្រូវបានអាជ្ញាធរ​កំពុង​ប្រាប់​សាធារណជន​កុំឲ្យ​មានការ​ភ័យ​ស្លន់ស្លោ ព្រោះ​មេរោគ​នេះមិនអាច​ចម្លង​ពី​ជ្រូក​ទៅ​មនុស្ស​បាន​ឡើយ ​។

លោក Yosapong Temsiripong ប្រធានសមាគមកសិករក្រពើថៃបាននិយាយថា និន្នាការនេះកំពុងផ្តល់ក្តីសង្ឃឹមដល់កសិករចិញ្ចឹមក្រពើដែលបានបាត់បង់អាជីវកម្ម ដោយសារជំងឺរាតត្បាត ។ លោក​បន្ត​ថា ប៉ុន្តែ​អត្រា​នេះ​នឹង​ស្ថិតស្ថេរ​ ឬ​អត់​គឺ​អាស្រ័យ​លើ​អ្នក​ដែល​សាក​សាច់​ក្រពើ​ចូលចិត្ត​ឬ​អត់ ។

ទោះជាយ៉ាងនេះក្តីលោកមានក្តីសង្ឃឹមថា រឿងនេះអាចទៅរួច ព្រោះសាច់ក្រពើសម្បូរទៅដោយប្រូតេអ៊ីន និងអាចប្រើប្រាស់ក្នុងម្ហូបអាហារជាច្រើន ក៏ដូចជាមានតម្លៃថោកជាងសាច់មាន់ និងសាច់ជ្រូកផងដែរ ។

រហូតមកដល់ពេលនេះតម្លៃសាច់ជ្រូកនៅក្នុងប្រទេសថៃបានហក់ឡើងខ្លាំងដែលនាំឲ្យអ្នកលក់ដូរតាមដងផ្លូវក៏តំឡើងថ្លៃ ឬឈប់លក់សាច់ជ្រូកទាំងស្រុងតែម្ដង ខណៈរដ្ឋាភិបាលថែមទាំងដាក់បម្រាមរយៈពេល ៣ ខែលើការនាំចេញជ្រូករស់ដើម្បីជួយគ្រប់គ្រងតម្លៃសាច់ជ្រូកនៅក្នុងប្រទេសផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ ថៃ ឲ្យប្រជាជនរស់នៅជាមួយ អូមីក្រុង ពេញមួយឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ក្រុមហ៊ុន Royal Railway ​ទិញក្បាលរថភ្លើងល្បឿន​លឿន ១១ គ្រឿង ​ពីប្រទេសជប៉ុន កំពុងដឹកមកកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ភ្លៀងធ្លាក់មិនប្រណីដៃនៅ អារ៉ាប់រួម ចាប់ផ្ដើមផ្ដាច់យកជីវិតមនុស្ស

ព័ត៌មានជាតិ១១ នាទី មុន

នេះ​ជា​តួលេខ​ផ្លូវការរាជធានី​ខេត្តទាំង ២៥ ទទួល​បាន​ទេសចរដើរកម្សាន្ត​ក្នុងឱកាស​​ចូលឆ្នាំ ៤ ថ្ងៃ

ព័ត៌មានជាតិ២៦ នាទី មុន

តួលេខ​ផ្លូវការ​ ទេសចរ​ដើរលេង​ចូលឆ្នាំមាន​ជាង ២១​ លាន​នាក់ ​និង​ខេត្តចំនួន ៥ ឈាន​មុខ​គេ

អត្ថាធិប្បាយ៣៦ នាទី មុន

១៧ មេសា ឆ្នាំនេះ ខ្មែរសប្បាយក្រោមម្លប់សន្តិភាព តែ១៧ មេសា ៤៩ឆ្នាំមុន ខ្មែរកំពុងធ្លាក់ក្នុងឋាននរក

Sokha Hotels

ព័ត៌មានពេញនិយម