ព័ត៌មានអន្ដរជាតិ
មេដឹកនាំលោកខាងលិច ប្រកាសពួតដៃគ្នាប្រឆាំង រុស្ស៊ី
ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា មានការឯកភាពទាំងស្រុង ជាមួយមេដឹកនាំអឺរ៉ុប ជុំវិញបញ្ហារុស្ស៊ីបង្កើនកងទ័ពនៅតាមព្រំដែនជាប់ប្រទេស អ៊ុយក្រែន។
លោកប្រធានាធិបតី Biden បានរៀបចំកិច្ចសន្ទនាតាមរយៈ Video Call ជាមួយសម្ព័ន្ធមិត្តអឺរ៉ុបកាលពីថ្ងៃចន្ទទី២៤ខែមករា ខណៈមហាអំណាចលោកខាងលិច មានគោលបំណងដាក់យុទ្ធសាស្ត្ររួមមួយ ប្រឆាំងនឹងសកម្មភាពរបស់រុស្ស៊ី។

ចក្រភពអង់គ្លេស បានព្រមានរុស្ស៊ី អំពីទណ្ឌកម្មរហ័សនិងមិនធ្លាប់មានពីមុនមក ប្រសិនបើការលុកលុយកើតឡើង។ ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានបដិសេធផែនការវាយលុកអ៊ុយក្រែន បើទោះបីជាមានទាហាន១០ម៉ឺននាក់ កំពុងឈរជើងនៅព្រំដែនក៏ដោយ។
គួរបញ្ជាក់ថា អ្នកដែលចូលរួមជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនៅក្នុងកិច្ចសន្ទនានេះរួមមានមានមេដឹកនាំប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ និងសហភាពអឺរ៉ុប ព្រមទាំងប្រធានអង្គការណាតូ លោក Jens Stoltenberg ផងដែរ។

អ្នកនាំពាក្យវិមាន Downing Street និយាយថា មេដឹកនាំទាំងអស់បានយល់ព្រមលើសារៈសំខាន់នៃការរួបរួមជាអន្តរជាតិ ដើម្បីប្រឈមមុខនឹងទង្វើរបស់រុស្ស៊ីដែលកំពុងតានតឹង។
ប្រសិនបើការលុកលុយកាន់តែជ្រៅរបស់រុស្ស៊ី ចូលទៅក្នុងប្រទេសអ៊ុយក្រែនកើតឡើងមែននោះ មេដឹកនាំទាំងអស់បានព្រមព្រៀងគ្នាថា សម្ព័ន្ធមិត្តត្រូវតែអនុវត្តការឆ្លើយតបតវិញឲ្យបានឆាប់រហ័ស រួមទាំងកញ្ចប់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ សហរដ្ឋអាមេរិក ប្រាប់ឲ្យកងទ័ពប្រុងជើងការខ្ពស់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


