ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ប្រាប់ឲ្យកងទ័ពប្រុងជើងការខ្ពស់
សហរដ្ឋអាមេរិកបានប្រាប់កងទ័ពរបស់ខ្លួនប្រមាណ ៨,៥០០ នាក់ឲ្យប្រុងជើងការខ្ពស់ ចំពេលមានភាពតានតឹងរវាងរុស្ស៊ី និងអង្គការណាតូ ជុំវិញការឈ្លានពានដ៏មានសក្តានុពលលើប្រទេសអ៊ុយក្រែន ប៉ុន្តែមិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងដើម្បីដាក់ពង្រាយកងទ័ពនៅឡើយទេ។

លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃចន្ទទី២៤ខែមករាថា “លោករដ្ឋមន្ត្រីការពារជាតិ Austin បានបញ្ជាអង្គភាពជាច្រើននៅក្នុងសហរដ្ឋអាមេរិក ឲ្យត្រៀមខ្លួនជាស្រេចក្នុងការដាក់ពង្រាយ ដើម្បីផ្តល់កងកម្លាំង ប្រសិនបើអង្គការណាតូ ចាប់ផ្តើមសកម្មភាព”។
NATO NRF គឺជាកម្លាំងឆ្លើយតបរហ័សពហុជាតិសាសន៍ ដែលរួមមានកងកម្លាំងដីគោក អាកាស សមុទ្រ និងកងកម្លាំងប្រតិបត្តិការពិសេស។

លោក Kirby បន្តថា “សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពបច្ចុប្បន្ននៅអឺរ៉ុប។ យើងនៅតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាពយោធាមិនធម្មតារបស់រុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន រួមទាំងនៅប្រទេសបេឡារុស្សផងដែរ និងកំពុងប្រឹក្សាយ៉ាងទូលំទូលាយជាមួយសម្ព័ន្ធមិត្ត និងដៃគូឆ្លងដែនអាត្លង់ទិករបស់យើង។ ក្រសួងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីធ្វើឲ្យស្ថានការណ៍ថមថយ”។
ឥឡូវនេះ ដូចដែលលោកប្រធានាធិបតីលើកឡើងអញ្ចឹង ទោះបីជាយើងបន្តផ្តល់អាទិភាពលើវិស័យការទូត និងការសន្ទនាក៏ដោយ យើងក៏ត្រូវតែបង្កើនការត្រៀមខ្លួនក្នុងការគាំទ្រកាតព្វកិច្ចរបស់ខ្លួនចំពោះសន្តិសុខ និងការការពាររបស់អង្គការ ណាតូ ព្រមសន្តិសុខរបស់ប្រជាពលរដ្ឋរបស់ខ្លួននៅបរទេសដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យទី២៣ខែមករា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានពិចារណាដាក់ពង្រាយទាហានអាមេរិកជាច្រើនពាន់នាក់ ក៏ដូចជានាវាចម្បាំង និងយន្តហោះចម្បាំងផងដែរ ទៅកាន់សម្ព័ន្ធមិត្តអង្គការណាតូនៅតំបន់បាល់ទិក និងអឺរ៉ុបខាងកើត ចំពេលមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។
ទង្វើនេះនឹងបង្ហាញពីចំណុចរបត់ដ៏សំខាន់សម្រាប់រដ្ឋបាលរបស់លោក បៃដិន ដែលតែងតែប្រកាន់ជំហរអត់ធ្មត់លើបញ្ហាអ៊ុយក្រែន។ ប៉ុន្តែដោយសារប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបង្កើនសកម្មភាពគម្រាមកំហែងរបស់គាត់ចំពោះអ៊ុយក្រែន ហើយកិច្ចពិភាក្សារវាងមន្ត្រីអាមេរិក និងរុស្ស៊ីមិនបានទទួលជោគជ័យក្នុងការបន្ធូរបន្ថយភាពតានតឹងនោះ ឥឡូវនេះ រដ្ឋបាលអាមេរិកកំពុងងាកចេញពីយុទ្ធសាស្ត្រមិនបង្កហេតុរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Fox
ចុចអាន៖ អាមេរិកនិងអង់គ្លេសបញ្ជូនទ័ពទៅអ៊ុយក្រែន ចំណែករុស្ស៊ី ចិន និងអ៊ីរ៉ង់ កំពុងធ្វើសមយុទ្ធរួមគ្នា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


