Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ដាក់ចុកៗថា ភាពតានតឹងរវាង រុស្ស៊ី-អ៊ុយក្រែន នឹងមិនកើតឡើងឡើយ បើលោកជាប្រធានាធិបតី អាមេរិក

បានផុស

នៅ

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ស្ថានភាពដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងមិនកើតឡើងឡើយនៅក្រោមរដ្ឋបាលរបស់លោក ។

នៅពេលនោះរដ្ឋបាលលោក ត្រាំ បានស្នើសុំនៅក្នុងឆ្នាំសារពើពន្ធ ២០២១ របស់ខ្លួននូវថវិកាចំនួន ៣១៧ លានដុល្លារជាជំនួយដល់អ៊ុយក្រែន រួមទាំងការផ្តល់ជំនួយផ្នែកយោធា ហើយក្រោយមកបានផ្តល់ជំនួយចំនួន ១.៥ លានដុល្លារ ដើម្បីកែលម្អកន្លែងបណ្តុះបណ្តាលកងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែន ។

ទោះបីជាយ៉ាងណាក៏ដោយ សភាតំណាងរាស្រ្តអាមេរិកក្នុងខែធ្នូ ឆ្នាំ ២០១៩ បែរជាបោះឆ្នោតចោទប្រកាន់លោក ត្រាំ ពីបទរំលោភអំណាច និងការរារាំងសភាចំពោះការចោទប្រកាន់ថាបានបង្កកជំនួយយោធាដល់អ៊ុយក្រែន ដើម្បីដាក់សម្ពាធលើទីក្រុង Kiev ឲ្យស៊ើបអង្កេតគូប្រជែងនយោបាយលោក ចូ បៃដិន ។ បន្ទាប់មកព្រឹទ្ធសភាបានឲ្យលោក ត្រាំ រួចខ្លួនលើគ្រប់មាត្រានៃការចោទប្រកាន់ទាំងនោះ ។

ទន្ទឹមនោះ អតីតរដ្ឋមន្ត្រីការបរទេសលោក Mike Pompeo បាននិយាយកាលពីខែកក្កដា ឆ្នាំ ២០២០ ក្នុងអំឡុងពេលផ្តល់សក្ខីកម្មដល់គណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាអាមេរិកថា រដ្ឋបាលលោក ត្រាំ បានគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើនជំនួយដ៍សាហាវដល់អ៊ុយក្រែន ។

គួរបញ្ជាក់ថា ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនកើតឡើង ចំពេលមានការកើនឡើងនៃកងកម្លាំងនៅជិតព្រំដែន ដោយ ជំរុញឲ្យមានការពិភាក្សាអំពីការចូលរួមបន្ថែមទៀតរបស់សហរដ្ឋអាមេរិកនៅក្នុងស្ថានភាពសន្តិសុខអឺរ៉ុប រួមទាំងការផ្គត់ផ្គង់ជំនួយយោធាដ៏អស្ចារ្យដល់អ៊ុយក្រែនដើម្បីរារាំងរុស្ស៊ីពីការឈ្លានពានដែលអាចកើតមាន ។

ស្របពេលជាមួយគ្នានេះ រុស្ស៊ីបានបដិសេធយ៉ាងម៉ឺងម៉ាត់ថា ខ្លួនមិនមានបំណងវាយប្រហារប្រទេសណាមួយឡើយ ហើយបានព្រមានអង្គការណាតូថា សកម្មភាពរបស់ខ្លួននៅជិតព្រំដែនរុស្ស៊ី គឺជាការគំរាមកំហែងសន្តិសុខជាតិ ខណៈដែលក្រុងម៉ូស្គូរក្សាសិទ្ធិក្នុងការផ្លាស់ទីកងកម្លាំងនៅលើទឹកដីរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ សហរដ្ឋអាមេរិក ប្រាប់ឲ្យកងទ័ពប្រុងជើងការខ្ពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម