ព័ត៌មានអន្ដរជាតិ
រុស្ស៊ី-ចិន ជំរុញឲ្យអាមេរិក បោះបង់គម្រោងដាក់ពង្រាយមីស៊ីលនៅអាស៊ីប៉ាស៊ីហ្វិក និង អឺរ៉ុប (មានវីដេអូ)
រុស្ស៊ី និងចិន បានអំពាវនាវឲ្យសហរដ្ឋអាមេរិក បោះបង់ផែនការរបស់ខ្លួន ក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងខ្លី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងសមភាគីចិន លោក ស៊ី ជីនពីង ស្តីពីទំនាក់ទំនងអន្តរជាតិឈានចូលយុគសម័យថ្មី និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាសកល ដែលបានអនុម័តក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីរបស់ប្រទេសចិន កាលពីថ្ងៃសុក្រទី៤ខែកុម្ភៈ។

សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា “ភាគីទាំងពីរ បានអំពាវនាវឲ្យសហរដ្ឋអាមេរិកឆ្លើយតបជាវិជ្ជមានចំពោះគំនិតផ្តួចផ្តើមរបស់រុស្ស៊ី ហើយបោះបង់ផែនការរបស់ខ្លួនក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ ភាគីទាំងពីរនឹងបន្តរក្សាទំនាក់ទំនង និងពង្រឹងការសម្របសម្រួលលើបញ្ហានេះ”។
សហរដ្ឋអាមេរិកបានផ្អាកការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) កាលពីថ្ងៃទី២ខែកុម្ភៈឆ្នាំ២០១៩ ដោយលើកឡើងពីការរំលោភលើកតិកាសញ្ញានេះពីសំណាក់ប្រទេសរុស្ស៊ី។
ទីក្រុងវ៉ាស៊ីនតោនបានលើកឡើងអំពីការចោទប្រកាន់ទាំងនេះជាលើកដំបូង នៅក្នុងខែកក្កដា ឆ្នាំ២០១៤។ យោងតាមរដ្ឋបាលអាមេរិកបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបំពានលក្ខខណ្ឌនៃសន្ធិសញ្ញា INF ដោយបង្កើតកាំជ្រួចមីស៊ីល 9M729។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់ទាំងនេះ ហើយបានវាយបកទៅវិញ ដោយចង្អុលជាពិសេសទៅលើធាតុនៃប្រព័ន្ធការពារមីស៊ីលរបស់អាមេរិកដែលកំពុងដាក់ពង្រាយនៅអឺរ៉ុប។
កាលពីខែកញ្ញាឆ្នាំ២០១៩ លោក ពូទីន បានផ្ញើសំណើទៅកាន់ប្រទេសមួយចំនួន រួមទាំងប្រទេសសមាជិកណាតូផងដែរ ដើម្បីណែនាំឲ្យផ្អាកការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងខ្លីនៅក្នុងទ្វីបអឺរ៉ុប និងតំបន់ផ្សេងទៀត ប៉ុន្តែសហរដ្ឋអាមេរិកបានច្រានចោលគំនិតផ្តួចផ្តើមនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tass
ចុចអាន៖ លោក ពូទីន ទៅដល់ទីក្រុង ប៉េកាំង ហើយដើម្បីជួបលោក ស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


