ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អាចមិនចូល ណាតូ ដើម្បីបញ្ចៀសសង្គ្រាម
អ៊ុយក្រែនអាចនឹង បញ្ឈប់ការប៉ុនប៉ងរបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការណាតូ ដើម្បីបញ្ចៀសសង្គ្រាមជាមួយរុស្ស៊ី។ នេះបើតាមសម្តីឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំ ចក្រភពអង់គ្លេស។

លោកឯកអគ្គរដ្ឋទូត Vadym Prystaiko បានប្រាប់ BBC ថា អ៊ុយក្រែនមានឆន្ទៈបត់បែនលើគោលដៅរបស់ខ្លួន ដើម្បីចូលរួមសម្ព័ន្ធភាពយោធាអាត្លង់ទិក ដែលទង្វើបែបនេះ ត្រូវបានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និយាយថា នឹងក្លាយជាការបង្កឲ្យមានសង្រ្គាម។
នៅពេលសួរថា តើរដ្ឋាភិបាលទីក្រុង គៀវ អាចផ្លាស់ប្តូរជំហររបស់ខ្លួនលើសមាជិកភាពរបស់អង្គការណាតូដែរឬទេ លោក Prystaiko បានឆ្លើយថា “ប្រហែលជាអាច ជាពិសេសពេលត្រូវរងការគំរាមកំហែងដូចនេះ”។

គួរបញ្ជាក់ថា អ៊ុយក្រែនមិនមែនជាសមាជិកណាតូទេ ប៉ុន្តែមានការសន្យាតាំងពីឆ្នាំ២០០៨មកថា ខ្លួននឹងផ្តល់ឱកាសឲ្យចូលរួម ដែលនេះនឹងនាំសម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ ឆ្ពោះទៅកាន់ព្រំដែនរុស្ស៊ី។
លោក ពូទីន និយាយថា ទំនាក់ទំនងដែលកាន់តែស្អិតរមួតរវាងអ៊ុយក្រែនជាមួយសម្ព័ន្ធភាពនេះ អាចធ្វើឲ្យអ៊ុយក្រែនក្លាយជាទីតាំងបាញ់មីស៊ីលរបស់អង្គការណាតូ សំដៅទៅលើប្រទេសរុស្ស៊ី។ លោកនិយាយថា រុស្សីត្រូវដាក់បន្ទាត់ក្រហម ដើម្បីទប់ស្កាត់បញ្ហានោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ បែកធ្លាយផែនការសម្ងាត់! រុស្ស៊ី នឹងវាយចូលអ៊ុយក្រែន នៅថ្ងៃពុធនេះ រួមទាំងទម្លាក់គ្រាប់បែកផងដែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


