ព័ត៌មានអន្ដរជាតិ
មីស៊ីលធ្លាក់ចំសាលាមត្តេយ្យអ៊ុយក្រែន ធ្វើឲ្យស្ថានការណ៍កាន់តែក្តៅ (មានវីដេអូ)
ភាពតានតឹងនៅភាគខាងកើតប្រទេសអ៊ុយក្រែន បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីក្រុមបំបែកខ្លួនគាំទ្រដោយរុស្ស៊ី បាញ់មីស៊ីលឆ្លងកាត់ខ្សែបន្ទាត់ គ្រប់គ្រងដោយកងកម្លាំងអ៊ុយក្រែន ដោយគ្រាប់បានធ្លាក់ចំសាលាមត្តេយ្យមួយ និងបណ្តាលឲ្យមនុស្សបីនាក់រងរបួស។

យោងតាមអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) បានឲ្យដឹងថា មានឧប្បត្តិហេតុបាញ់ផ្លោងជាច្រើនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ខែកុម្ភៈ ឆ្លងកាត់ខ្សែបន្ទាត់ព្រំដែននៅក្នុងតំបន់ Donbas។
ការវាយប្រហារលើទីក្រុង Stanytsia Luhanska បានបង្កការខូចខាតដល់សាលាមត្តេយ្យលេខ ២១។ ថ្ងៃសិក្សាទើបតែចាប់ផ្តើមប៉ុណ្ណោះ នៅពេលមានគ្រាប់ផ្លោងធ្លាក់លើអគារនៅផ្លូវ Depovska។

គ្រូបង្រៀនម្នាក់ និងសន្តិសុខម្នាក់ត្រូវរបួសខណៈយោធាអ៊ុយក្រែននិយាយថា គ្រាប់ផ្លោងរហូតដល់ទៅ៣២គ្រាប់ឯណោះ បានធ្លាក់លើទីក្រុងទាំងមូល ថែមទាំងធ្វើឲ្យមន្ត្រីម្នាក់រងរបួស និងរំខានដល់ការផ្គត់ផ្គង់អគ្គិសនីផងដែរ។
ការវាយប្រហារនេះ គឺជាផ្នែកមួយនៃការបាញ់ផ្លោងជាបន្តបន្ទាប់ពីសំណាក់ក្រុមបំបែកខ្លួនដែលគាំទ្ររុស្ស៊ីនៅក្នុងទីតាំងជាច្រើន ទូទាំងខ្សែត្រៀមជួរមុខប្រវែង២៥០គីឡូម៉ែត្រ។

ការវាយប្រហារទំនងជានឹងបន្តមកដល់ថ្ងៃសុក្រនេះ ខណៈមានសេចក្តីរាយការណ៍ពីការបាញ់ផ្លោងបន្ថែមទៀតលើទីក្រុង។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានចោទប្រកាន់ភាគីរុស្ស៊ីពីអាកប្បកិរិយា “បង្កហេតុ” ស្របពេលប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមានថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែអាចទៅរួច ហើយអាចកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Guardian
ចុចអាន៖ រុស្ស៊ី បន្ថែម កងទ័ព ៧ពាន់ នាក់ ទៀតទៅ ជិត ព្រំដែន អ៊ុយក្រែន ផ្ទុយពីការអះអាងរបស់ ពូទីន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


